ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍ និងសមិទ្ធផលមុខមាត់ថ្មីជាបន្តបន្ទាប់កំពុងលេចរូបរាងក្នុងខេត្តឧត្តរមានជ័យ
ស្ថិតនៅទិសឧត្តរ ខេត្តឧត្តរមានជ័យកំពុងផ្លាស់ប្តូរមុខមាត់ជាមួយគម្រោងអភិវឌ្ឍ និងសមិទ្ធផលថ្មីៗលេចរូបរាងជាបន្តបន្ទាប់។
នៅក្រុងសំរោង ការដ្ឋានការស្ថាបនាផ្លូវបេតុងភ្លោះដំបូងគេកំពុងលេចរូបរាង ដែលនឹងប្រែក្លាយក្រុងសំរោងជាបេះដូងនៃសេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តឧត្តរមានជ័យ។
លោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោងបានឲ្យដឹងថា ផ្លូវបតុងភ្លោះដែលស្ថាបនានេះមានប្រវែងសរុប ៣,៤៦០ ម៉ែត្រ (ទទឹងពី ១៥ ម៉ែត្រ កម្រាស់ ២ តឹក) ដែលការស្ថាបនាក៏មានរៀបការ៉ូឡាសងខាង បង្គោលភ្លើងដៃភ្លោះ និងមានសួនច្បារទ្រូងផ្លូវយ៉ាងស្អាតផងដែរ។

បើតាមមន្រ្តីរដ្ឋបាលក្រុងសំរោង ផ្លូវបេតុងភ្លោះនេះគ្រោងបញ្ចប់ការស្ថាបនាទាំងស្រុងនៅអំឡុងខែកក្កដា ឬខែសីហាខាងមុខនេះ។
ការស្ថាបនាផ្លូវបេតុងភ្លោះដំបូងក្នុងក្រុងសំរោង ក៏មានការចូលរួមពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំយ៉ាបតូប និងរបង ដើម្បីផ្ដល់លទ្ធភាពឱ្យគ្រឿងចក្រដំណើរការតាមផែនការ។


ក្រៅពីផ្លូវបេតុងដែលជាសមិទ្ធផលថ្មី ផ្លូវកៅស៊ូនៅស្រុកបន្ទាយអំពិលដែលមានប្រវែង ៨ គីឡូម៉ែត្រ និងផ្លូវគ្រួសក្រហមនៅស្រុកអន្លង់វែងប្រវែង ៦,៧០០ម៉ែត្រ ក៏បានកំពុងដំណើរការស្ថាបនាទន្ទឹមគ្នា។
ទន្ទឹមសមិទ្ធផលផ្សេងៗដែលនឹងលេចរូបរាងបន្តបន្ទាប់នេះ តាមរយៈការប្ដេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សមិទ្ធផលជាច្រើនបានលេចចេញរូបរាងជាផ្លូវការនៅលើទឹកដីដ៏កំសត់នៃខេត្តឧត្តរមានជ័យនេះ មានការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់ រួមមានការស្ថាបនា និងជួសជុលសួនព្រះគណេស, អគាររដ្ឋបាលខេត្ត, ផ្ទះមុខងារសម្រាប់មន្ត្រីរាជការ, អគារ ប.ស.ស, សាលារៀនចំនួន ០៧ខ្នង និងព្រះវិហារចំនួន ០២កន្លែង។


រដ្ឋបាលខេត្តក៏បានរៀបចំសួននាងគង្ហីងនៅកណ្ដាលបឹងស្នោរ, រង្វង់មូលព្រះលោកេស្វរៈ, ផ្លូវបេតុងក្នុងភូមិបុរីរដ្ឋបាល និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈនៅតាមដងផ្លូវជាតិក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ប្រកបដោយសោភ័ណភាព។
គម្រោងជាបន្តបន្ទាប់នឹងមានការរៀបចំ “ផ្សាររាត្រី និងផ្សារបន្លែ” នៅបឹងតូច និងកែលម្អ “សួននាងគង្ហីង” ឱ្យក្លាយជាតំបន់ទេសចរណ៍បៃតង។
អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យពង្រឹងគុណភាពការស្ថាបនាផ្លូវ ក្រោមទស្សនៈដ៏មុតមាំ ”ដើម្បីឱ្យឡានខ្លាចផ្លូវ មិនមែនឱ្យផ្លូវខ្លាចឡាននោះទេ”។

បន្ថែមពីនេះ លោកអភិបាលខេត្តបានជម្រុញឱ្យអនុវត្តតាមបច្ចេកទេស ហាមដាច់ខាតការអន្តរាគមន៍បើកទ្រូងផ្លូវចូលផ្ទះអ្នកធំ ឬអ្នកមាន និងត្រូវធានាឱ្យបានថា ផ្លូវថ្មីនេះក្រៅពីផលប្រយោជន៍នៃការប្រើប្រាស់ផ្លូវ គឺអាចរំដោះបញ្ហាទឹកលិចនៅក្នុងក្រុងសំរោង។
ពាក់ព័ន្ធសមិទ្ធផលដែលសាងសង់ឡើងដើម្បីទុកជាមរតកសម្រាប់កូនចៅអ្នកឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា៖ “ឧត្តរមានជ័យមិនត្រូវជាខេត្តកំសត់រហូតនោះទេ យើងត្រូវប្រឡងប្រណាំងការអភិវឌ្ឍឱ្យស្មើមុខស្មើមាត់នឹងបណ្តាខេត្តដទៃ”៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


