Connect with us

សេដ្ឋកិច្ច

​សហគ្រាស ​២០ ចុះឈ្មោះ ប្រកួតប្រជែងកែច្នៃ​គ្រាប់ស្វាយចន្ទី​

បានផុស

នៅ

​គិតត្រឹមថ្ងៃទី ០៣ ខែឧសភា ​ឆ្នាំ ២០២៤ ​ដែលជាថ្ងៃផុតនៃការដាក់ចុះឈ្មោះដាក់ពាក្យចូលរួមកម្មវិធី​ប្រកួតប្រជែងកែច្នៃ​គ្រាប់ស្វាយចន្ទី ដែលរៀបចំដោយ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា ​អ្នកនាំពាក្យក្រសួងកសិកម្ម ​មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ០៣​ ខែឧសភា ឆ្នាំ ២០២៤​ ដែលជាថ្ងៃផុតកំណត់ទទួលចុះឈ្មោះប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទី ​មានសហគ្រាសចំនួន ២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។

​នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសរៀបចំកម្មវិធីប្រឡង​ប្រជែងកែច្នៃគ្រាប់ ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ លើកដំបូង ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ជា​ពិ​សេសការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី។

កម្មវិធីប្រកួតនេះនឹងត្រូវរៀបចំឡើង​ជាពីរជុំគឺនៅថ្ងៃទី ០៩ និងទី ១០ ​ខែឧសភា ​ឆ្នាំ ២០២៤ ​សម្រាប់​ជុំទី​មួយ ​នៅខេត្តសៀមរាប ហើយសម្រាប់ជុំទី២ ​នៅថ្ងៃទី ២៤ ​ខែឧសភា ​ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។​ សម្រាប់ជ័យលាភីគឺផ្ដល់ជូនពីលេខ ១ ដល់លេខ ៣ និងទទួលបានពានរង្វាន់ ​អមដោយប្រាក់រង្វាន់លើកទឹកចិត្ត។

​នាយកដ្ឋានកសិ-ឧស្សាហកម្ម ​បានបញ្ជាក់ថា កម្មវិធីប្រឡងនេះ ​រៀបចំឡើង ដើម្បី​ផ្សព្វ​ផ្សាយ និងស្វែងរក​សហគ្រិន​កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ និងលើក​កម្ពស់​ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីតាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេទេស​កែច្នៃ គ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផល គ្រាប់ស្វាយចន្ទី។

លោក អួន ស៊ីឡុត ​​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជាយល់ឃើញថា ​ការប្រកួតនេះមានសារៈសំខាន់​ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងដាស់តឿនវិនិយោគគិនក្នុងស្រុក​ដែល​មិន​សូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ដោយ​​​ចង់ប្រាប់ពួកគាត់ថា យើងមានសក្តានុពល​ចន្ទីច្រើន​ក្នុង​ស្រុកដែលត្រូវការវិនិយោគបន្ថែម។

​លោក អួន ស៊ីឡុតប្រាប់ថា ​ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នបានត្រឹមតែ ១០% ​ខណៈ ៩០% នៃវត្ថុ​ធាតុដើម ​ត្រូវបាននាំចេញទៅក្រៅ ​ហើយកម្មវីធីប្រកួតនេះ ​ជាការលើកកម្ពស់ផ្នែកកែច្នៃ ​និងទាក់​ទាញវិនិយោគឱ្យសម្លឹងមើលការកែច្នៃក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម