Connect with us

សេដ្ឋកិច្ច

​កម្ពុជា​អនុម័តគម្រោងថ្មី ២១ជាមួយ​ទុនវិនិយោគជាង ៣០០ លានដុល្លារ​

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)​ នៅក្នុងខែមេសា ​ឆ្នាំ ២០២៤ ​បានអនុម័តគម្រោងថ្មីចំនួន ២១ ​និងគម្រោងពង្រីកផលិតកម្ម១ គម្រោង ​ដែលមានទុនវិនិយោគសរុប ៣០៩ លានដុល្លារ ​និងអាចបង្កើតការងារបាន ២៣ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចេញផ្សាយនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ នេះ ​បញ្ជាក់ថា ​ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង មានគម្រោងវិនិយោគចំនួន ​១៤ គម្រោង ​ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគប្រមាណ ៩ លានដុល្លារ ​និងគម្រោងចំនួន ៨ ស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសមាន​ទុវិនិយោគប្រមាណជាង ២០០ លានដុល្លារ។

នៅក្នុងខែមេសា ​ឆ្នាំ ២០២៤ ​ការវិនិយោគ​មកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកសរុបរហូតដល់ទៅ ៩៨ ភាគរយ នៃទុនវិនិយោគសរុប។

កាលពី​ថ្ងៃ​សុក្រ ទី​១ ខែមីនា ឆ្នាំ​២០២៤​កន្លងទៅនេះ លោក ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នេះ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ថ្មីៗ និង​ផ្តល់​អនុសាសន៍​ណែនាំ​នានា ដល់​ក្រុមការងារ​បច្ចេកទេស​ឌីជីថល​លើ​ការងារ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ QIP Online ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​នេះ​ធានាបាន​បរិ​យាប​ន្ន និង​អាចអនុវត្ត​បាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពេល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ នេះ​បើ​យោងតាម CDC​។

CDC ថា​៖«​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (QIP Online) គឺជា​ប្រព័ន្ធ​ដែល​អនុញ្ញាតឱ្យ​វិនិយោគិន អាចដាក់​ពាក្យស្នើសុំ​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (QIP) របស់ខ្លួន ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​កាន់តែ​ងាយស្រួល ឆាប់រហ័ស និង​តម្លាភាព តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​»​។​

គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ QIP Online នេះ ជា​គម្រោង​សំខាន់​មួយ ជា​ចក្ខុវិស័យ​វែងឆ្ងាយ និង​ជាការ​យកចិត្តទុកដាក់​ខ្ពស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ចក្ខុវិស័យ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អនុវត្ត​ស្របតាម​អាទិភាព​គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»​។​

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ៖«​ប្រព័ន្ធ QIP Online នឹង​ជួយ​សម្រួល​ដល់​ការចុះបញ្ជី​របស់​អ្នកវិនិយោគ កាត់បន្ថយ​ភាពស្មុគស្មាញ​ទាំងឡាយ និង​មិន​ត្រូវឱ្យ​អ្នកវិនិយោគ​វេច​ឯកសារ​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះឡើយ គឺអាច​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ជាមួយ​ប្រព័ន្ធ​នេះ​។ ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​តាម​អន​ឡាញ​នេះ​នឹង​រួមចំណែក​ទាក់ទាញ​អ្នកវិនិយោគ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​»​។​

​នៅត្រីមាសទី០១ ឆ្នាំ ២០២៤ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦​គម្រោង រួចមកហើយ ដែលមានទុន​វិនិយោគ​សរុបប្រមាណ ២,២ពាន់លាន​ដុល្លារ​អាមេរិក មានការកើនឡើង ៦៧ ​គម្រោង ស្មើនឹង ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលអាចបង្កើតការងារជាង ១០៧ ពាន់កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម