សេដ្ឋកិច្ច
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី កើនជាង ៣០% ក្នុងទឹកប្រាក់ ៨៥១ លានដុល្លារនៅ ៥ ខែឆ្នាំនេះ
នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៤នេះថា បាតុភូតអេលនីណូ បានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ ប៉ុន្តែសមាគមបានប្រកាសឱ្យសមាជិកត្រៀមខ្លួន និងប្រាប់ដំណោះស្រាយតាំងពីខែកញ្ញា ឆ្នាំមុន ក្នុងនោះសមាជិករបស់សមាគមប្រមាណ ៦០ ភាគរយ បានអនុវត្តតាម ដែលធ្វើឱ្យពួកគាត់រួចផុតពីឥទ្ធិពលអេលនីណូ នឹងនាំឱ្យពួកគាត់កើនទិន្នផល។
ម្យ៉ាងទៀត សមាគមក៏បានណែនាំឱ្យសមាជិករបស់ខ្លួនផ្អាកការលក់កាលពីខែកុម្ភៈ និងខែមីនា កន្លងមកនេះ ទើបធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅលើចរន្តទីផ្សារបានហក់ឡើង។

លោក អួន ស៊ីឡុត បញ្ជាក់ថា នៅទ្វីបអាហ្វ្រិកក៏បានជួបបញ្ហាអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីថយចុះដែរ ម្យ៉ាងទៀត ប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីជាប់លេខ១លើពិភពលោកបានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីបណ្ដោះអាសន្នដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃក្នុងស្រុក ទើបធ្វើឱ្យតម្លៃស្វាយចន្ទីហក់ឡើង។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួត ជាមធ្យម អាចលក់បាន ១ ៧៣០ ដុល្លារក្នុងមួយតោន។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕


អត្ថបទ៖ ឡេង ដេត
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


