កីឡា
World Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 បានរកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ហើយក៏រកឃើញដៃគូរួចរាល់ដែរ។ ជាមួយគ្នានេះ ៤០ ក្រុមបានអស់ឱកាសត្រឡប់ទៅផ្ទះវិញ។
- បារាំង

បារាំង បានឈ្នះ ប៉ារ៉ាហ្គាយ ដោយលទ្ធផល ១-០ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ ស៊ុយអែត ៣-០។
- ម៉ារ៉ុក

ម៉ារ៉ុក បានឈ្នះ កាណាដា ដោយលទ្ធផល ៣-០ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ ហូឡង់ ដោយប៉េណាល់ទី ៣-២ ក្រោយស្មើគ្នា ១-១។
- ន័រវែស

ន័រវែស បានយកឈ្នះ ប្រេស៊ីល ដោយលទ្ធផល ២-១ នៅវគ្គ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ កូតឌីវ័រ ២-១។
- អង់គ្លេស

អង់គ្លេស បានឈ្នះ ម៉ិកស៊ិក ដោយលទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ កុងហ្គោ ដោយលទ្ធផល ២-១។
- អេស្ប៉ាញ

អេស្ប៉ាញ បានឈ្នះ ព័រទុយហ្គាល់ ដោយលទ្ធផល ១-០ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ អូទ្រីស ៣-០។
- បែលហ្ស៊ិក

បែលហ្ស៊ិក បានឈ្នះ សហរដ្ឋអាមេរិក ៤-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ សេណេហ្គាល់ ៣-២។
- អាហ្សង់ទីន

អាហ្សង់ទីន បានឈ្នះ អេហ្ស៊ីប ដោយលទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ កាបវែរ ដោយលទ្ធផល ៣-២។
- ស្វីស

ស្វីស បានឈ្នះ កូឡុំប៊ី តាមរយៈការទាត់ប៉េណាល់ទីកាត់សេចក្តី ៤-៣ បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់ ០-០។ កាលវគ្គ ៣២ ក្រុមចុងក្រោយ ស្វីស បានយកឈ្នះ អាល់ហ្សេរី ដោយលទ្ធផល ២-០។
នៅវគ្គ ៨ ក្រុមចុងក្រោយ បារាំង ប៉ះ ម៉ារ៉ុក អេស្ប៉ាញ ប៉ះ បែលហ្ស៊ិក អង់គ្លេស ប៉ះ ន័រវែស និង អាហ្សង់ទីន ប៉ះ ស្វីស។
សម្រាប់ក្រុមការពារជើងឯកឆ្នាំចាស់គឺ អាហ្សង់ទីន ហាក់ដូចជាមានសំណាងជាងគេសម្រាប់ការជួបដៃគូដែលមានកម្រិតគុណភាពមិនលើខ្លួនឡើយគិតចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូល។ ជាក់ស្តែង នៅវគ្គសន្សំពិន្ទុក្នុងពូល ពូកគេបានឈ្នះ អាល់ហ្សេរី ៣-០, ឈ្នះ អូទ្រីស ២-០ វគ្គនិងឈ្នះ ហ្សក់ដានី ៣-១។ នៅវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានឈ្នះ កាបវែរ ៣-២ និងវគ្គ ១៦ ក្រុមចុងក្រោយ បានឈ្នះ អេហ្ស៊ីប ៣-២។

គូប្រកួតវគ្គ ៨ ក្រុមចុងក្រោយ
- បារាំង vs ម៉ារ៉ុក
- អេស្ប៉ាញ vs បែលហ្ស៊ិក
- ន័រវែស vs អង់គ្លេស
- អាហ្សង់ទីន vs ស្វីស

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


