សេដ្ឋកិច្ច
ក្រុមហ៊ុនកែច្នៃស្វាយចន្ទី Ample ដាក់ផែនការនាំទៅអាមេរិក អឺរ៉ុប និងចិន
ក្រុមហ៊ុន Ample Agro Product ដែលជាក្រុមហ៊ុនវិនិយោគលើផលិតកម្មស្វាយចន្ទី មានសមត្ថភាពផលិតស្វាយចន្ទីប្រមាណ ១ ០០០ តោន ក្នុងមួយឆ្នាំមានផែនការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ខណៈដែលតម្រូវការកំពុងមានកំណើន។

អ្នកស្រី ឡេង សុខហ៊ាង ប្រធានផ្នែកទីផ្សារ មានប្រសាសន៍ថា ក្រុមហ៊ុន Ample Agro Product មានរោងចក្រកែច្នៃស្វាយចន្ទីពាក់កណ្ដាលសម្រេច នៅខេត្តកំពង់ធំ និងរោងចក្រកែច្នៃផលិតផលសម្រេចនៅរាជធានីភ្នំពេញដែល ក្រុមហ៊ុននេះ មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបាន ៥ តោន ក្នុងមួយថ្ងៃ និង ១ ០០០ តោន ក្នុងមួយឆ្នាំ ហើយអាចនឹងផលិតបានគុណនឹង ៣ ប្រសិនបើមានតម្រូវការបញ្ជាទិញច្រើន។
បើតាម អ្នកស្រី ឡេង សុខហ៊ាង នៅឆ្នាំ ២០២៤នេះ ទីផ្សារស្វាយចន្ទី មានការគាំទ្រច្រើន ហើយក៏មានការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្រលើវិស័យឯកជន ខណៈការនាំចេញផលិតផលសម្រេចទៅទីផ្សារអន្តរជាតិក៏មានសន្ទុះ។

ក្រុមហ៊ុន អ្នកស្រីនាំចេញទៅកូរ៉េ ជប៉ុន និងអូស្ត្រាលី ហើយអនាគត ក្រុមហ៊ុនកំពុងសម្លឹងមើលការនាំចេញទៅ សហគមនអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងចិន។
នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ទំហំផ្ទៃដីដាំស្វាយចន្ទីកើនឡើង ខណៈតម្លៃក៏កើន ដោយសារតែនៅទ្វីបអាហ្វ្រិកជួបបញ្ហាអាកាសធាតុឡើងកម្ដៅ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីថយចុះ ហើយប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីជាប់លេខ១លើពិភពលោកបានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីបណ្ដោះអាសន្នដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃក្នុងស្រុក ទើបធ្វើឱ្យតម្លៃស្វាយចន្ទីហក់ឡើង។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួត ជាមធ្យម អាចលក់បាន ១ ៧៣០ ដុល្លារក្នុងមួយតោន។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


