សេដ្ឋកិច្ច
រដ្ឋាភិបាលជំរុញផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យលើសផែនការ ២៥% នាពេល ៣ ឆ្នាំខាងមុខ
រាជរដ្ឋាភិបាលកំពុងផ្ដោតលើការលើកស្ទួយវិស័យកសិកម្ម ដោយលើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគលើកសិផលដែលមានសក្ដានុពល ក្នុងនោះដំណាំស្វាយចន្ទីក៏ជាដំណាំអាទិភាពមួយ។

លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍នៅថ្ងៃទី ០៤ ខែមិថុនា ២០២៤នេះថា បច្ចុប្បន្នផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកសម្រេចបាន ១២ ភាគរយ ដែលជាចំនួនតិចតូចនៅឡើយ ក្រៅពីនេះ គឺកម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅចេញទៅក្រៅប្រទេស ដែលធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើន។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍស្វែងរកដៃគូវិនិយោគទាំងក្នុង និងក្រៅស្រុកបន្ថែមទៀត ដើម្បីកែច្នែគ្រាប់ស្វាយចន្ទីឱ្យសម្រេចបានលើសគោលដៅ ២៥% ស្របតាមកម្មវីធី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីក្លាយទៅជាអធិរាជស្វាយចន្ទី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នការកែច្នៃចន្ទីនៅកម្ពុជាមានកំណើនតិចតូចត្រឹម ១០ ភាគរយ ខណៈឧស្សាហកម្មស្វាយចន្ទីកម្ពុជាត្រូវការដើមទុនបង្វិលប្រមាណ ៣០០ លានដុល្លារក្នុងមួយឆ្នាំ គាំទ្រដល់ខ្សែចង្វាក់ផលិតកម្មកែច្នៃ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៥ ខែ ចាប់ពីខែមករា-ឧសភា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ។

របាយការណ៍របស់ក្រសួងកសិកម្មបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ ម៉ឺនតោន ក្នុងនោះនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិប្រមាណ ៦២ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


