សេដ្ឋកិច្ច
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានជាង ២ ទសវត្សរ៍
តម្លៃគ្រាប់ស្វាយចន្ទីឆៅបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាង ២ ទសវត្សរ៍កន្លងមកនេះ រហូតដល់ ៨ ២០០ រៀល ក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ប្រភេទគ្រាប់ស្វាយចន្ទីលេខ ២ លក់បានក្នុងតម្លៃ ៨ ២០០ រៀលក្នុងមួយគីឡូ ដែលជាតម្លៃហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។

លោក អួន ស៊ីឡុត បានលើកហេតុផល ២ ធ្វើឱ្យតម្លៃស្វាយចន្ទីកើនឡើង។ លោកថា សមាគមមើលឃើញថា កាលពីខែកុម្ភៈ ទិន្នផលស្វាយចន្ទីធ្លាក់ចុះ ប៉ុន្តែបែជាតម្លៃចុះថោក ដូច្នេះ សមាគមបានអំពាវនាវ ឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុក ប្រសិនបើគាត់លក់បង្ខំគាត់នឹងខាត។
លោកបញ្ជាក់ថា សមាជិកទាំងអស់ ក៏នាំគ្នាហាលទុក ធ្វើឱ្យចរន្តគ្រាប់ឆៅនៅលើទីផ្សារធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃគ្រាប់ចន្ទីងើបឡើងវិញនៅពាក់កណ្ដាលខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូ។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូតអេលនីណូ (El Nino)។

បើតាមលោក អួន ស៊ីឡុត ការប្រមូលផលស្វាយចន្ទីនៅកម្ពុជាសម្រេចបានទាំងស្រុងហើយ ខណៈកសិករហាលទុកកំពុងកាក់កបនឹងទទួលផលតម្លៃកើនឡើងទ្វេដងនាពេលបច្ចុប្បន្ននេះ ដែលនៅសល់ប្រមាណ ១០ ម៉ឺនតោន ទៀតសម្រាប់លក់ចេញទៅអន្តរជាតិ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។
យោងតាមការអង្កេតសមាគមស្វាយចន្ទីកម្ពុជា ព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ឆៅបាន ៨០ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេស ៧៥ ម៉ឺនតោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកធ្លាក់ចុះ ប្រមាណ៣០ភាគរយ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


