សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមមានកំណើន
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤ កម្ពុជានាំទំនិញទៅប្រទេសវៀតណាម គិតជាទឹកប្រាក់ជាង ១,៨៨ ពាន់លានដុល្លារ មានការកើនឡើង ៤២.៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែមិថុនា នេះថា កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងឯកភាពនាំទំនិញឆ្លងដែន និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។

លោក លឹម ហេង បញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅវៀតណាម ហើយផលិតផលមួយចំនួន មិនទាន់កែច្នៃ ខណៈវៀតណាមក៏ត្រូវការវត្ថុធាតុដើមពីកម្ពុជាដែរ។
លោកឧកញ៉ា លឹម ហេង លើកឡើងថា៖ «ផលិតផលកសិកម្មបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើគ្មានទីផ្សារបញ្ចេញទៅវៀតណាម និងប្រទេសថៃ យើងនឹងកកស្ទះ មិនអាចកែច្នៃទាន់ទេ ដូច្នេះទីផ្សារប្រទេសជិតខាងយើង ជាទីផ្សារដ៍ល្អរបស់យើង»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា ប្រទេសវៀតណាមមានតម្រូវការស្វាយចន្ទី ៣ លានតោន ក្នុងមួយឆ្នាំ ដើម្បីកែច្នៃ ខណៈវៀតណាមនាំចូលស្វាយចន្ទីពីកម្ពុជាមិនដល់១ លានតោននោះទេ ក្នុងមួយឆ្នាំ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) សម្រេចបានទឹកប្រាក់ ៣,៥៥ ពាន់លានដុល្លារ កើនឡើង២៤ ភាគរយ ក្នុងនោះការនាំចេញរបស់ កម្ពុជាមានទឹកប្រាក់ ១,៨៨ ពាន់លានដុល្លា កើនឡើង ៤២.៦ ភាគរយ ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលទំនិញរៀតណាមមកកម្ពុជា សម្រេចបានទឹកប្រាក់ ១,៦៧ ពាន់លានដុល្លារ កើន ៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


