សេដ្ឋកិច្ច
ការនាំចេញផ្លែមៀនសម្រេចបានទឹកប្រាក់ជាង ២២ លានដុល្លារនៅ ៥ ខែ ឆ្នាំនេះ
កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិនសម្រេចបានទឹកប្រាក់ ជាង ២២ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៤ មានការកើនឡើង ១៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានឱ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនានេះថា បច្ចុប្បន្នផ្លែមៀនចាប់ផ្ដើមចេញផ្លែ ហើយរដូវប្រមូលផលគឺចាប់ផ្ដើមពីខែសីហា ខាងមុខ ខណៈក្រុមហ៊ុនមួយចំនួនបានចុះធ្វើកិច្ចសន្យាទិញបណ្ដើៗហើយ។
លោករំពឹងថា នៅរដូវប្រមូលផលឆ្នាំនេះ តម្លៃមៀន នឹងមានភាពល្អប្រសើរដូចឆ្នាំមុនដែរ ដែលមានតម្លៃចាប់ពី ៤ ០០០ រៀលឡើងក្នុងមួយគីឡូ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ពាន់តោន កើនឡើងជាង ៤៥៤ ភាគរយ ប្រៀបធៀបឆ្នាំ ២០២២ គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ លានដុល្លារ។
ក្នុងនោះការនាំចេញទៅប្រទេសចិន ចំនួន ១៧ ៣៨០,៧០ តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ ដុល្លារ និងប្រទេសវៀតណាមចំនួន ១១៦,៦៩ តោនទទួលបានទឹកប្រាក់ចំនួន ១៦៥១១៦,៣៥ ដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


