សេដ្ឋកិច្ច
ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ មុនពេលព្រលានយន្តហោះអន្តរជាតិតេជោបើកដំណើរការ
ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤នេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ ជាមួយក្រុមហ៊ុន Lagardère Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្តអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការនៅឆ្នាំ ២០២៥ ខណៈការសាងសង់សម្រេចបាន ៧៨ ភាគរយ។

ក្រុមហ៊ុន CAIC មានបំណងកែលម្អទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន ៣៤ ដោយការវិនិយោគខា្នតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន ៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបនិងភោជនីយដ្ឋាន ហាងផ្ដល់សេវាកម្មម្ហូបអាហារដែលពុំធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរសម័យថ្មី។

លោកឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា “យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុន Lagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើរ។”
អ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា “កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី ហើយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្ដល់ការគាំទ្រដល់យើងក្នុងការបង្កើតកិច្ចសហការថ្មីនេះ។ នាងខ្ញុំជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត។”

គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ប្រមាណ ៧៨ ភាគរយ ដោយចំណាយថវិការប្រមាណ ១,១ ពាន់លានដុល្លារ ហើយគ្រោងចាប់ផ្ដើមប្រតិបត្តិការនៅដើមឆ្នាំ ២០២៥ ដែលអាចទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ