ព័ត៌មានអន្ដរជាតិ
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
កាលពីថ្ងៃសុក្រទី២៧ខែមិថុនាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួនក្នុងនោះមានទាំងបញ្ហាព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ (Scam) ផងដែរ។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោកស្រីផែថងថាន និយាយថា ថៃប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី មានចេតនាស្មោះត្រង់ដោយឈរលើមិត្តភាពជាអ្នកជិតខាងល្អ ឯកភាពអាស៊ាននិងច្បាប់អន្តរជាតិ។
លោកស្រីជឿជាក់ថា កិច្ចចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយសង្ឃឹមថា បារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធ នឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគី។

ចំណែកទាក់ទងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, លោកស្រី ផែថងថាន បានលើកឡើងពីវិធានការយ៉ាងសកម្មរបស់ថៃប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកនិងឧក្រិដ្ឋកម្មអនឡាញ (Scam) ហើយបានបញ្ជាក់ពីការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងប្រទេសបារាំងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ហាខាងលើនេះ លោកស្រីផែថងថាននិងលោកម៉ាក្រុង ក៏ពិភាក្សាគ្នាលើប្រធានបទពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម វិនិយោគ បញ្ហាជាសកលនិងដំណើរទស្សនកិច្ចផ្លូវការផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


