ព័ត៌មានជាតិ
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
ប្រភពពីមន្រ្តីសមត្ថកិច្ចឈរជើងនៅស្រុកសំឡូតខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងស្រុកសំឡូតមានច្រកទ្វារព្រំដែនចំនួន ៤ កន្លែង សម្រាប់ទំនាក់ទំនងជាមួយប្រទេសថៃក្នុងនោះមានច្រក ៤០០ ច្រកចរិយា១ ច្រកសែនចៅ១ និងច្រកពាមតានៅក្នុងឃុំតាតោក១។
មន្រ្តីសមត្ថកិច្ចដដែលបានបញ្ជាក់ថា ច្រកចរិយា១ ច្រកសែនចៅ១ និងច្រកពាមតា មិនអនុញ្ញាតិឲ្យពលរដ្ឋធ្វើដំណើរចេញចូលនោះទេ គឺសម្រាប់តែសមត្ថកិច្ចខ្មែរនិងថៃជួបគ្នាប្រចាំខែឬសប្តាហ៍ ដើម្បីសហការគ្នាពង្រឹងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ។

មន្រ្តីដដែលបានបន្តថា បើគិតពីច្រកពាមតាទៅច្រកថ្មដា ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងដំឡើងកម្រិតជាច្រកទ្វារព្រំដែនអន្តរជាតិមានចម្ងាយពីគ្នាប្រមាណ ៧៦ គីឡូម៉ែត្រ។
ធ្លាប់ជាតំបន់ពោរពេញដោយភ្លើងសង្គ្រាម ស្រុកសំឡូតបានក្លាយជាតំបន់ឈានមុខគេទៅលើវិស័យកសិកម្ម សម្បូរទៅដោយភោគផលដំណាំកសិកម្មចម្រុះជាច្រើនប្រភេទ ដែលបង្កើនជាប្រភពចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋនៅក្នុងតំបន់។ ដោយសារតែប្រភពដីមានជីវជាតិល្អ ធ្វើឱ្យដំណាំលូតលាស់តាមបែបធម្មជាតិ ហើយផ្លែឈើពលរដ្ឋនិយមដាំដុះមានដូចជា ទុរេន សាវម៉ាវ មង្ឃុត ប៊រ័ មៀន ស្វាយ រួមទាំងដំណាំកសិកម្មមានដំឡូងមី និងពោតជាដើម។

មន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ស្រុកសំឡូតក្រៅពីសម្បូរដំណាំកសិកម្ម ក៏មានគោលដៅទេសចរណ៍ទាក់ទាញជាច្រើនកន្លែង ដែលជំរុញឲ្យភ្ញៀវទេសចរក្នុងនិងក្រៅស្រុកសម្រុកទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ក្នុងនោះមានដូចជា ទឹកធ្លាក់ចំការស្វាយ រមណីយដ្ឋានចំការទុរ៉េន ទឹកធ្លាក់អូរជាំ ទឹកធ្លាក់អេនជូលីណា ទឹកធ្លាក់ចម្លងកួយ រួមទាំងមានរីសតធំៗ ៣ កន្លែង សម្រាប់ទទួលឲ្យភ្ញៀវស្នាក់នៅលំហែកម្សាន្តផងដែរ។
ស្រុកសំឡូត មានផ្ទៃដីសរុបចំនួនជាង ១ ៧០០គីឡូម៉ែត្រការ៉េ ចែកចេញជា០៧ ឃុំ និងភូមិចំនួន ៥៩ភូមិ មានពលរដ្ឋរស់នៅជាង ៥ ម៉ឺននាក់ ខណះស្រុកមួយនេះពលរដ្ឋពឹងអាស្រ័យលើវិស័យកសិកម្មមានប្រមាណ ៧៧ភាគរយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


