កីឡា
ពិធីបើកការប្រកួតតេក្វាន់ដូ ITF៖ ឯកឧត្ដម ហ៊ុន ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង
ឯកឧត្ដម ហ៊ុន ម៉ានី បង្ហាញស្នាមញញឹម និងពេញចិត្តចំពោះពិធីបើកការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ លើកទី២ បន្ទាប់ពីមើលឃើញពីការរៀបចំ និងសម្ដែងបង្ហាញយ៉ាងល្អប្លែកពីសំណាក់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាមិនត្រឹមតែជាការប្រកួតប្រជែង ដើម្បីដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់សម្រាប់ការបណ្តុះសីលធម៌ វិន័យ និងស្មារតី និងការទទួលខុសត្រូវផងដែរ។

លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក
តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ បានធ្វើឲ្យកីឡាករ កីឡាការិនីរៀនសូត្រពីការគោរពគ្នា ការទទួលស្គាល់សមត្ថភាពអ្នកដទៃ និងការចេះអត់ធ្មត់ក្នុងការតស៊ូ។ ទាំងនេះហើយគឺជាគុណតម្លៃដ៏ថ្លៃថ្លា ដែលកីឡាបានផ្តល់ជូនយើងម្នាក់ៗ។

ទិដ្ឋភាពពិធីបើក
គណៈអធិបតីបន្ថែមទៀតថា កីឡាបានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌ នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌ សម្បុរ ឬសាវតា តែផ្តោតជាភាសារួមគ្នា នៃការខិតខំប្រឹងប្រែង ការងារជាក្រុម និងការ គោរពគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កីឡា ជាស្ពានដ៏សំខាន់ ក្នុងការរក្សាទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាម រយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។

ទិដ្ឋភាពពិធីបើក
បញ្ជាក់ដែរថា សហព័ន្ធតេក្វាន់ដូ ITF កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះបានធ្វើពិធីបើកការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅវិមានពហុកីឡដ្ឋានជាតិក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោក កែវ រ៉េមី លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក និងអង្គទូតនានា កីឡាករ កីឡាការិនី ជាតិ-អន្តរជាតិជាច្រើនរយនាក់។ ការប្រកួតនេះដំណើរការទៅរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលមាន៦ ប្រទេសចូលរួម កម្ពុជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី៕












អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


