នយោបាយ
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកម្ពុជាមានវិធានការដូចជាការបិទច្រក ឈប់ទិញអគ្គិសនី អ៊ិនធើណិត ឈប់ទិញឥន្ធនៈពីថៃគឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ថៃប៉ុណ្ណោះ ហើយថាកម្ពុជានឹងស្វាគមន៍ជានិច្ចបើថៃចង់លេង។ សម្ដេចថារាល់វិធានការឆ្លើយតបរបស់កម្ពុជាទៅថៃគឺមានការគិតគូរ ផែនការ ទិន្នន័យ វាយតម្លៃ SWOT រួចរាល់អស់ហើយ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ចេញពីខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ក្នុងន័យថាការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចដាក់គំនាបលើកម្ពុជាគឺគ្មានប្រយោជន៍នោះទេ ហើយកម្ពុជាមានសមត្ថភាពឆ្លើយតបគ្រប់ស្ថានការណ៍ទាំងការទូត ផ្លូវច្បាប់ យោធា និងសេដ្ឋកិច្ច។
សម្ដេចថា៖ «អ្វីដែលយើងធ្វើមិនមែនតក់ក្រហល់ទេ! យើងគិតគ្រប់ជ្រុងជ្រោយអស់ហើយ វិធានការដែលយើងបានធ្វើយើងគិតគ្រប់សេណារីយ៉ូមួយៗតាំងពីមុនមក។ នៅមានទៀតមិនទាន់អស់ទេ! បើចង់លេង»។
កម្ពុជាបានសម្រេចបិទការនាំចូលប្រេងសាំង និងឧស្ម័នទាំងអស់ពីប្រទេសថៃកាលពីយប់ម៉ោង១២ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជាការឆ្លើយតបនឹងការគំរាមរបស់ថៃដែលថា ការផ្ដាច់នាំឥន្ធនៈមកកម្ពុជាត្រឹមមួយខែកម្ពុជានឹងដួលរលំ ខណៈសម្ដេចធិបតីបានផ្ដាំទៅប្រទេសថៃថាសូមកុំលេងធម៌ប្រមាថឱ្យសោះ។
សម្ដេចបន្ថែមថា៖ «យើងក៏មិនឱនដើម្បីផលប្រយោជន៍សេដ្ឋកិច្ច តែបើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ចរវាងអ្នកទិញហើយអ្នកលក់តែអ្នកទិញឈប់ទិញអ្នកលក់វាខាតច្រើនជាងនេះមិនមិនមែនជាអំណោយទេខ្ញុំសុំនិយាយ»។

សម្ដេចធិបតីបានបញ្ជាក់ថាសម្ដេចបានឱ្យគោលការណ៍ដល់ក្រសួងស្ថាប័នជាតិគិតគូរពីការបង្កើនសមត្ថភាពផ្ទៃក្នុងតាំងពីមុនមានបញ្ហាជាមួយថៃមកម្លេះ ដែលបានបង្ហាញពីសមត្ថភាពច្បាស់នៅពេលនេះ។ ជាមួយគ្នានេះសម្ដេចបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មត្រួតពិនិត្យលើតម្លៃផលិតផលក្នុងស្រុកផងដែរ ខណៈដែលស្ថានការណ៍សង្គ្រាមនៅអេរ៉ង់អាចប៉ះពាល់ដល់តម្លៃសាំងពិភពលោក។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាការឆ្លើយតបរប់សកម្ពុជាទៅថៃពិតជាមានផែនការវាយតម្លៃច្បាស់លាស់ចំចំណុចច្រើន។ លោកយល់ថាទាំងនេះអាចមកពីសមត្ថភាពរបស់នាយករដ្ឋមន្ត្រីដែលលោកមើលឃើញថាជាបណ្ឌិតសេដ្ឋកិច្ច ធ្លាប់ដឹកនាំទ័ព និងបើកទូលាយក្នុងការទទួលធាតុចូលពីវិស័យឯកជននិងអ្នកជំនាញ។
លោកថា៖ «ភាពឆ្លាតវ័យរបស់ថ្នាក់ដឹកនាំកម្ពុជាដែលយល់ច្បាស់ពីល្បិតកលរបស់ប្រទេសថៃក្នុងការឈ្លានពានល្បិចកលរបស់ថៃដែលប្រើប្រាស់កម្ពុជាជាឧបករណ៍នយោបាយ។ ខ្ញុំមើលឃើញថាប្រមុខដឹកនាំកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អគ្រប់សេណារីយ៉ូដែលកើតមាននៅពេលខាងមុខពាក់ព័ន្ធយោធាការទូតផ្លូវច្បាប់ និងសេដ្ឋកិច្ច យើងអាចមើលឃើញទាំងអស់គ្នាការឆ្លើយតបរបស់កម្ពុជាយើងពិតជាប្រសិទ្ធភាព»។

លោកយល់ថានៅមានវិធានការឆ្លើយតបជាច្រើនទៀតរបស់រដ្ឋាភិបាលដែលបានគិតទុកមុនរួចអស់ហើយដែលមិនទាន់បញ្ចេញ។
បញ្ហាកម្ដៅព្រំដែនកម្ពុជា-ថៃបានកើតឡើងពេលដែលថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅព្រំដែនតំបន់មុំ៣ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាការឆ្លើយតបកម្ពុជាបានបញ្ជូនទាហាន និងសម្ភារៈសឹកត្រៀមតបតវិញផងដែរ។
បន្ថែមលើនេះថៃបានបិទព្រំដែនដោយឯកតោភាគីនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដោយកម្ពុជាបានបិទព្រំដែនជាការឆ្លើយតបវិញ និងបានសម្រេចបិទការនាំចូលបន្លែផ្លៃឈើពីថៃចូលកម្ពុជាថែមទៀត ហើយការគំរាមផ្ដាច់ភ្លើង និងអ៊ីនធើណិតក៏ត្រូវកម្ពុជាឆ្លើយតបឈប់ទិញពីថៃភ្លាមៗផងដែរ។ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍កម្ពុជាលោក ជា វ៉ាន់ដេត ធ្លាប់លើកឡើងថាថៃអ្នកថាតែកម្ពុជាជាអ្នកធ្វើមែន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


