ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
ទីក្រុងមូស្គូ បានថ្កោលទោសសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ វាយលើអ៊ីរ៉ង់ ខណៈអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev អះអាងថា មានប្រទេសមួយចំនួនត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ដោយផ្ទាល់ហើយ។

លោក Medvedev ដែលក៏ជាអតីតប្រធានាធិបតីរុស្ស៊ីផងដែរនោះ បានបង្ហោះលើបណ្តាញសង្គម X ក្រោយអាមេរិកវាយរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយក្នុងសារនោះលោកសរសេរថា «តើអាមេរិកសម្រេចបានអ្វីខ្លះជាមួយការវាយប្រហារពេលយប់លើទីតាំងនុយក្លេអ៊ែរចំនួនបីនៅអ៊ីរ៉ង់? ១. ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៃវដ្តឥន្ធនៈនុយក្លេអ៊ែរ ហាក់ដូចជាមិនមានផលប៉ះពាល់ ឬអាចខូចខាតតិចតួចប៉ុណ្ណោះ។ ២. ការពង្រឹងសម្ភារៈនុយក្លេអ៊ែរ ហើយឥឡូវនេះយើងអាចនិយាយបានច្បាស់ថា ការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។ ៣. ប្រទេសមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេឲ្យអ៊ីរ៉ង់ដោយផ្ទាល់»។
យ៉ាងណា ក្នុងការបង្ហោះនោះ លោក Medvedev មិនបញ្ជាក់ឡើយថាតើមានប្រទេសណាខ្លះ?

ការអះអាងរបស់លោកកើតឡើងចំពេល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
ក្រៅពីជួបជាមួយលោកពូទីន, ប្រមុខការទូតអ៊ីរ៉ង់ ក៏នឹងត្រូវពិភាក្សាជាមួយមន្ត្រីរុស្ស៊ីកំពូលៗផ្សេងទៀតផងដែរ អំពីបញ្ហាជម្លោះដែលកំពុងបន្តទាំងនៅក្នុងតំបន់និងអន្តរជាតិ។

សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែពុះកញ្ជ្រោលក្រោយអាមេរិលលូកដៃ វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែងដូចជា Isfahan, Natanz and Fordow។
ប្រតិបត្តិការនោះមានឈ្មោះ Midnight Hammer ដោយអាមេរិកប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងការបាញ់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក។ ទង្វើរបស់លោក ត្រាំ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅលើពិភពលោក ឈានដល់ការស្តីបន្ទោសថា អាមេរិក កំពុងធ្វើឲ្យភ្លើងសង្គ្រាមនៅមជ្ឈិមឆាបឆេះកាន់តែកញ្ជ្រោលឡើងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានឲ្យពលរដ្ឋខ្លួននៅទូទាំងពិភពលោកត្រូវប្រយ័ត្ន ក្រោយត្រាំ វាយអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


