ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបន្តសម្លាប់មិនបន្ធូរដៃ បាត់បង់ជីវិត៥១នាក់ទៀតហើយនៅហ្គាហ្សា
យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន ៥១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ទី២៨ខែមិថុនា។ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា។

ការវាយប្រហារ បានធ្វើឡើងលើតំបន់លំនៅដ្ឋាន សាលារៀន ផ្សារ និងទីជម្រកជាច្រើន បណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់បាត់បង់ជីវិត និងរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានស្ត្រី និងកុមារ ដែលភាគច្រើនកំពុងជ្រកកោននៅសាលារៀន ឬតង់បណ្ដោះអាសន្ន។ នៅក្នុងសង្កាត់ Al-Tuffah ការវាយប្រហារតាមអាកាស បានកើតឡើងនៅជិតសាលា Yafa ដែលត្រូវបានប្រើប្រាស់ជាជម្រកដល់ក្រុមគ្រួសារប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ។ មនុស្ស៨នាក់បានស្លាប់ ក្នុងនោះមានកុមារ ៥នាក់ និងស្ត្រីម្នាក់ ហើយយ៉ាងហោចណាស់ ២៧នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសង្កាត់ដដែល ការបាញ់ផ្លោងកាំភ្លើងធំលើផ្សារដ៏មមាញឹកមួយកន្លែង បានសម្លាប់ជនស៊ីវិល ១១នាក់បន្ថែមទៀត។
នៅភាគខាងជើងតំបន់ហ្គាហ្សា សាលា Adnan Al-Alami ក៏ត្រូវបានវាយប្រហារផងដែរ ដែលបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ក្នុងនោះមានកុមារម្នាក់ និងរបួសដល់ទៅ ១២នាក់ផ្សេងទៀត។ ការស្លាប់និងរបួសបន្ថែមជាច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុង Jabalia al-Balad និង Deir al-Balah ជាកន្លែងដែលតំបន់លំនៅដ្ឋានជាច្រើនត្រូវបានភ្លើងឆាបឆេះ។
ចំណែកនៅភាគខាងត្បូងតំបន់ Khan Younis មនុស្ស ៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើជុំរុំបោះតង់មួយកន្លែងក្នុងទីក្រុង Al-Mawasi ដែលជាតំបន់ជនភៀសខ្លួន។ ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលឈរតម្រង់ជួរសុំជំនួយនៅជិតច្រករបៀង Netzarim និង Rafah ដោយបានសម្លាប់មនុស្ស ៧នាក់ និងជាង ១០នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារចុងក្រោយបំផុតទាំងនេះ កើតឡើងចំពេលដែលមានយុទ្ធនាការយោធាអ៊ីស្រាអែលកាន់តែខ្លាំង ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំ២០២៣។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន មនុស្សជាង ៥៦ ០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ ការវាយប្រហារជាច្រើន បានធ្វើនៅតំបន់ជនស៊ីវិល ដោយបង្កើនការព្រួយបារម្ភជាអន្តរជាតិលើការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


