ព័ត៌មានអន្ដរជាតិ
IDF៖ អ៊ីស្រាអែលជិតសម្រេចគោលដៅគ្រប់គ្រង៧៥%នៃតំបន់ហ្គាហ្សា
ឧត្តមសេនីយឯក Eyal Zamir ដែលជានាយសេនាធិការចម្រុះនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនជិតដល់គោលដៅគ្រប់គ្រង ៧៥% នៃតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅក្នុងការរុះរើក្រុមហាម៉ាស និងសង្គ្រោះចំណាប់ខ្មាំង។

យោងតាមការចុះផ្សាយនៅថ្ងៃទី២៩ខែមិថុនារបស់សារព័ត៌មាន The Telegragh លោក Zamir បានប្រាប់ក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបថា «នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងទៅដល់បន្ទាត់ដែលយើងបានកំណត់ សម្រាប់ដំណាក់កាលបច្ចុប្បន្ននៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការ Gideon’s Chariots»។
ប្រតិបត្តិការ Gideon’s Chariots របស់ IDF គឺជាប្រតិបត្តិការវាយលុកតំបន់ហ្គាហ្សា ដែលបង្កើតឡើងកាលពីខែឧសភាឆ្នាំ២០២៥ ដោយគ្រោងនឹងចំណាយពេលត្រឹម២ខែប៉ុណ្ណោះ ដើម្បីគ្រប់គ្រង ៧៥% នៃតំបន់ហ្គាហ្សា។
លោក Zamir បានបន្ថែមថា IDF «នឹងបន្តធ្វើសកម្មភាពដោយការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវគោលបំណងចំនួន២នៃយុទ្ធនាការ គឺការដោះលែងចំណាប់ខ្មាំង និងការកម្ចាត់ក្រុមហាម៉ាស»។
រហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដោយលើកហេតុផលថា IDF ត្រូវការបន្តយុទ្ធនាការ លុះត្រាតែក្រុមហាម៉ាសត្រូវបានបំផ្លាញទាំងស្រុង។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល កំពុងដាក់សម្ពាធលើរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ ឲ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃទី២៧មិថុនាថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង នឹងត្រូវសម្រេចបាន«នៅសប្តាហ៍ក្រោយ» ដោយបន្ថែមថា «មានដំណើរការល្អ» នៅក្នុងកិច្ចចរចាបទឈប់បាញ់។
សូមជម្រាបថា សង្គ្រាម បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៦ ០០០នាក់ ជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ដែលមិនបែងចែករវាងជនស៊ីវិល និងយុទ្ធជនក្រុមហាម៉ាស។
ចំណែកឯក្រុមហាម៉ាស នៅក្នុងការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីស្រាអែលកាលពីខែតុលាឆ្នាំ២០២៣ បានសម្លាប់មនុស្សជាង ១ ២០០នាក់ ហើយបានចាប់ចំណាប់ខ្មាំងប្រមាណជាង ២៥០នាក់ទៅកាន់តំបន់ហ្គាហ្សា។ បច្ចុប្បន្ន ចំណាប់ខ្មាំងប្រហែល ៥០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយយ៉ាងហោចណាស់ ២០នាក់ត្រូវបានគេជឿជាក់ថានៅមានជីវិត៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែលបន្តសម្លាប់មិនបន្ធូរដៃ បាត់បង់ជីវិត៥១នាក់ទៀតហើយនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


