Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ពិភព​លោក​ បន្ថយ​ការ​ព្យាករ​​​កំណើន​សេដ្ឋកិច្ច​ថៃ​ មកត្រឹម​ ២,៤ ភាគរយ​ ដោយ​កំសោយ​ផ្នែក​នាំចេញ​  

បានផុស

នៅ

ធនាគារពិភពលោក​កាលពីថ្ងៃពុធ បាន​ចេញ​ការ​ព្យាករ​​ថ្មី​​របស់​ខ្លួន​ ដោយ​និយាយ​ថា​ ​​សេដ្ឋកិច្ច​​នៃ​ប្រទេស​ថៃ​ឆ្នាំនេះ​ រំពឹង​ថា​នឹង​កើន​ឡើង​ ២,៤ ភាគរយ​ ដោយ​ធ្លាក់​ចុះ​ពី​ការ​ព្យាករ​ ២,៨ ភាគរយ​ក្នុង​​ខែ​មេសា​ ​ដោយ​​បញ្ហា​នេះ​​បណ្ដាល​​ពី​​កំសោយ​​​​ផ្នែក​នាំ​ចេញ​ ​និងការវិនិយោគសាធារណៈនៅដើមឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​នេះ​ ធនាគារពិភពលោក  បាន​និយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា ​ការចំណាយរបស់អ្នកប្រើប្រាស់ ​ការស្ទុះងើបឡើងវិញគួរ​ឱ្យ​កត់​សម្គាល់​​ក្នុងឧស្សាហកម្មទេសចរណ៍ និងការងើបឡើងវិញនៃការនាំចេញ នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថៃ​។ កំណើន​នេះ​ មាន​ត្រឹមតែ​​ ១,៩ ភាគរយ​ប៉ុណ្ណោះ​ កាល​ពី​ឆ្នាំ​មុន​ ដែល​ទាប​ជាង​ប្រទេសភាគច្រើន​​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត​។ ​​

​​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​​ដដែល​ និយាយថា ​សេដ្ឋកិច្ច​ថៃ​ នឹង​កើន​ឡើង​ត្រឹម​ ២,៨ ភាគរយ​នៅ​ឆ្នាំ​​ក្រោយ​ ​ដែល​នឹង​ជំរុញ​ដោយ​កំណើន​តម្រូវការកាន់តែខ្លាំង​ទាំង​ក្នុង​ និងក្រៅប្រទេស ក៏ដូចជាការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល។ យ៉ាង​ណា​មិញ​ អត្រា​នេះ​ទាប​ជាង​ការ​ព្យាករ​កាល​ពី​​លើក​មុន​ (៣ ភាគរយ​)​។

ជុំ​វិញ​បញ្ហា​នេះ​​ដូច​គ្នា​ ​​​ធនាគារកណ្តាលថៃ (BoT) ​បាន​ព្យាករថា​ ​សេដ្ឋកិច្ច​​​នឹង​មាន​កំណើន​ ២,៦ ភាគរយ​ឆ្នាំ ២០២៤​ និង​ ៣ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​។ ​

សេដ្ឋវិទូរបស់ធនាគារពិភពលោក លោក Kiatipong Ariyapruchya បាននិយាយ​ក្នុងព្រឹត្តិការណ៍មួយនៅ​ទីក្រុង​បាងកក​ ថា​៖ «​ដោយសារភាពមិនច្បាស់លាស់ផ្សេង​ៗ​ ធនាគារកណ្តាលគួរតែរក្សាអត្រាការប្រាក់ ហើយរង់ចាំភាពច្បាស់លាស់បន្ថែមទៀត មុនពេលអនុវត្តគោលនយោបាយ»​។ BoT បានរក្សាអត្រាការប្រាក់គោល​របស់ខ្លួន​នៅ ២,៥ ភាគរយ​កាលពីខែមុន ដើម្បី​ទប់​លំនឹង​អតិផរណា​ ត្រឹម​គោលដៅ​របស់​ខ្លួន​។ ការវាយតម្លៃសម្រាប់​អត្រា​បន្ទាប់​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា​ ឆ្នាំ​នេះ​។ ​

ជាមួយ​គ្នា​នោះ​ ក្នុង​ផែនការ​ជំរុញ​សេដ្ឋកិច្ចឱ្យ​បាន​ ៣ ភាគរយ​នៅ​ឆ្នាំ​នេះ​​ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ថាវីស៊ីន​ ​គ្រោង​នឹង​ចាប់ផ្តើម​ផែនការ​ «កាបូប​ឌីជីថល​» ដែល​​ផ្តល់​ថវិកាដល់​ពលរដ្ឋ​ សរុប​​ចំនួន ៥០០ ប៊ី​លាន​បាត (​១៣,៦ ប៊ីលាន​ដុល្លារ​) ​នៅ​ត្រីមាស​ទី​៤​។ ផែនការ​នេះត្រូវ​បាន​ពន្យារ​ពេល​អនុវត្ត​២​លើក​រួច​មក​ហើយ​ ខណៈរង​ការ​រិះ​គន់​​ពាក់​ព័ន្ធ​នឹង​ការព្រួយបារម្ភអំពីរបៀបផ្ដល់​​ និង​​​ផល​ប៉ះ​ពាល់​លើ​បំណុល​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បើទាហានថៃជាន់មីនលើដីខ្លួនឯង រឿងអីមកចោទកម្ពុជា ហើយចង់ប្តឹងទៅ UN ទៀត?

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្ពុជា កំពុងរងឥទ្ធិពលពីព្យុះទី៦ឈ្មោះ វីពផា (Wipha)

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

Sokha Hotels

ព័ត៌មានពេញនិយម