ព័ត៌មានអន្ដរជាតិ
សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់
គិតត្រឹមព្រឹកថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥ សាកសពមនុស្ស៣៤នាក់ ត្រូវបានរកឃើញក្នុងសោកនាដកម្មលិចទូកទេសចរណ៍ នៅប្រទេសវៀតណាម។

តាមការចុះផ្សាយរបស់ VN Express, ទូក Wonder Sea ឬ Green Bay 58 ដឹកមនុស្ស៥៣នាក់ (ទេសចរ៤៨នាក់ និងនាវិក៥នាក់) បានលិចនៅឈូងសមុទ្រ Ha Long ពេលជួបព្យុះ បណ្តាលឲ្យក្រឡាប់លិច កាលពីរសៀលថ្ងៃសៅរ៍។

តាមកាលវិភាគ ទូកនេះនឹងដឹកទេសចរទៅលេងកោះ Cho Da, Dinh Huong, Ga Choi, Ti Top, រូងភ្នំ Sung Sot និង Luon ប៉ុន្តែជាអកុសលក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង។

ក្រៅពីអ្នកស្លាប់ នៅមានមនុស្ស៨នាក់ទៀតកំពុងបាត់ខ្លួន ខណៈ១១នាក់ ត្រូវជួយសង្គ្រោះបាន។ ជនរងគ្រោះភាគច្រើនគឺជាអ្នកក្រុងហាណូយ ហើយក្នុងនោះក៏មានកុមារជាង២០នាក់ផងដែរ ដែលជិះទូកជាមួយឪពុកម្តាយ។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងបន្ត ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ ជាពិសេសរលកសមុទ្រធំៗ ទើបធ្វើឲ្យប្រតិបត្តិការជួបឧបសគ្គ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្ស ១១ នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅជិតកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


