សន្តិសុខសង្គម
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
បារីបរទេសចំនួនជាង ២ ប៊ិច ត្រូវបានក្រុមឈ្មួញលីឆ្លងកាត់ឆៅៗ ទាំងកណ្ដាលថ្ងៃ ដោយបន្លំធ្វើជាទំនិញ តែត្រូវកម្លាំងគយ និងកម្លាំងអន្តោប្រវេសន៍ ដែលនៅប្រចាំការមាត់ច្រក ធ្វើការស្ទាក់ចាប់បាន។ ដោយឡែក ក្រុមឈ្មួញដែលលីបារីឆ្លងកាត់ បានទម្លាក់ទំនិញចោល ហើយរត់គេចខ្លួនបាត់ស្រមោល។


ករណីមានមនុស្សលីបារីឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូននេះ បានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលច្រកអន្តរជាតិនេះ ប្រឈមជាមួយនឹងស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដោយនៅពេលនោះដែរ គឺមានការសង្ស័យទៅលើយុវជនម្នាក់កំពុងលី និងស្ពាយវត្ថុអ្វីម្យ៉ាងក្នុងថង់ខ្មៅ ឃើញដូច្នេះ សមត្ថកិច្ច បានស្រែកឃាត់ដើម្បីត្រួតពិនិត្យ។ នៅពេលនោះដែរ យុវជនរូបនោះ បានទម្លាក់ថង់ខ្មៅចោល ហើយរត់គេចខ្លួនតែម្ដង។ បន្ទាប់ពីធ្វើការឆែកឆេរ សមត្ថកិច្ច បានរកឃើញបារីចំនួន ១០៥ សុង ស្មើនឹង ២ ប៊ិច ក្រោយពីបារីគេចពន្ធទាំងនេះបម្រុងនាំឆ្លងដែនចេញទៅប្រទេសថៃ។

បើតាមប្រភពក្រៅផ្លូវការមួយចំនួនបាននិយាយថា កន្លងមកបារីដែលមានម៉ាកតិចសាស oris និង ice ត្រូវបានគេនាំចេញតាមច្រករបៀងជាញឹកញាប់ ហើយពេលខ្លះក៏ត្រូវបានយោធាថៃចាប់បាននៅក្បែរបន្ទាត់ព្រំដែនផងដែរ។ បារីទាំងនេះ ភាគច្រើនចេញពីក្នុងស្រុកសំពៅលូនទាំងអស់ ព្រោះនៅទីនោះមានមេឃឈ្មួញធំៗ លក់បារីទាំងនេះ។ បើទោះបីជាបច្ចុប្បន្នមានការរឹតបន្តឹងតាមច្រកទាំងអស់ក៏ដោយ ក៏គេយល់ថា អាចមានចំណុចខ្លះត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ច ទើបបានជាទំនិញនេះឆ្លងកាត់បានដោយរលូន។ ជាក់ស្ដែង ក្រុមឈ្មួញអាចឲ្យអ្នកស៊ីឈ្នួលលីសែងចេញតាមច្រកអន្តរជាតិតែម្ដង ប៉ុន្តែពេលនេះមិនអាចគេចផុតពីក្រសែភ្នែក កម្លាំងគយ និងកម្លាំងអន្តោប្រវេសន៍ច្រកអន្តរជាតិភ្នំដីបានឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


