សន្តិសុខសង្គម
សមត្ថកិច្ចរកឃើញទីតាំងកែច្នៃគ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ Online Scam នៅបាវិត
កម្លាំងចម្រុះខេត្តស្វាយរៀងបានឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងការកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្រោយបានចុះពិនិត្យទីតាំងសង្ស័យប្រពឹត្តិបទល្មើស Online Scam ចំនួន០២ទីតាំងនៅក្រុងបាវិត នារសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥។

ការចុះពិនិត្យនោះធ្វើឡើងនៅទីតាំងចំនួន ០២ ដែលទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។
ក្រោយចុះពិនិត្យសមត្ថកិច្ចបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។
បច្ចុប្បន្នវត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


