ព័ត៌មានអន្ដរជាតិ
បើទាហានថៃជាន់មីនលើដីខ្លួនឯង រឿងអីមកចោទកម្ពុជា ហើយចង់ប្តឹងទៅ UN ទៀត?
មេបញ្ជាការកងទ័ពថៃ Pana Klaewplodthuk បាននិយាយកាលពីថ្ងៃសៅរ៍ទី១៩ខែកក្កដាឆ្នាំ២០២៥ថា មីនដែលផ្ទុះដាក់ជើងទាហានខ្លួននៅតំបន់មុំបី គឺជាមីនថ្មី ហើយចោទកម្ពុជាថាជាអ្នកដាក់ ព្រមទាំងកំពុងចាត់វិធានការសងសឹក និងត្រៀមប្តឹងទៅអង្គការសហប្រជាជាតិ (UN) ផងដែរ។

តាមការលើកឡើងរបស់លោក Pana, កងទ័ពនឹងជំរុញរដ្ឋាភិបាល ឲ្យបញ្ជាទៅក្រសួងការបរទេស ដើម្បីដាក់ពាក្យបណ្តឹងទៅ UN ក្រោមអនុសញ្ញាអូតាវ៉ាឆ្នាំ១៩៩៧ ដោយសំអាងលើការរំលោភបំពានអនុសញ្ញាប្រឆាំងមីនរបស់កម្ពុជា។
ការអះអាងរបស់ថៃបានបង្កើតជាចម្ងល់មែនទែន ព្រោះថៃអះអាងថា ទាហានជាន់មីននៅក្នុងដីរបស់ខ្លួន ប៉ុន្តែហេតុអ្វីបានជាមកចោទកម្ពុជាហើយចង់ប្តឹងទៅអន្តរជាតិទៀត? ហើយថាតើកម្ពុជាអាចចូលទៅដាក់មីនក្នុងដីថៃបានដោយរបៀបណា បើចំណុចក្តៅនៅព្រំដែន មានទាហានល្បាតមិនដាច់នោះ?
ជុំវិញករណីនេះដែរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា បានពន្យុះឲ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងទៅ ព្រោះ ICJ ជាតុលាការរបស់ UN ស្រាប់។

លោក ហេង រតនា សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី ១៩ ខែកក្កដា ក្រោយថៃចង់ប្ដឹងកម្ពុជាទៅ UN ដូច្នេះ៖ «រឿងនេះករណីចង់ប្តឹងកម្ពុជាទៅ UN ពិតជាល្អហេីយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តង ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់!»។
លើសពីនេះ អាជ្ញាធរមីនកម្ពុជាបានបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយពីសំណាក់ស្ថាប័នព័ត៌មានថៃដែលថា «កម្ពុជាដាក់មីនថ្មី» និងចាត់ទុកការផ្សាយថាកម្ពុជាដាក់មីនថ្មី គឺជាចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតមកលើកម្ពុជា ហើយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់ប្រទេសទាំងអស់គ្នា គឺគ្រាប់មីន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានថៃ តែងជួបគ្រោះ និងជាន់មីនស្លាប់-របួស រាល់ពេលឈ្លានពានកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


