សេដ្ឋកិច្ច
ក្រុមហ៊ុនចាប់ផ្ដើមចុះសិក្សា ប្រមូលទិញផ្លែមៀនប៉ៃលិន នាំចេញទៅចិន
ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយចំនួន បានចាប់ផ្ដើមចុះសិក្សាប្រមូលទិញផ្លែមៀនពីកសិករនៅមុនពេលរដូវប្រមូលផលហៀបនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នេះថា មានក្រុមហ៊ុនមួយមកពីភ្នំពេញមកសិក្សា នៅខេត្តប៉ៃលិន និងបាត់ដំបង ប៉ុន្តែមិនទាន់មានការជូនដំណឹង ឬធ្វើកិច្ចសន្យានៅឡើយនោះទេ ខណៈមានឃ្លាំងមួយនៅប៉ៃលិនបានទិញដែរ ប៉ុន្តែមិនទាន់ហ៊ានទម្លាក់ប្រាក់កក់ច្រើន។
លោក សួន ជុំ បញ្ជាក់ថា បច្ចុប្បន្នមៀនប៉ៃលិនទើបតែចេញផ្កា ដែលគ្រោងប្រមូលផលនៅក្នុងខែសីហាខាងមុខ ដែលតាមការសង្កេតរបស់លោក ទិន្នផលឆ្នាំនេះ នឹងមានភាពល្អប្រសើរ ខណៈតម្លៃចាប់ពី ៤០០០ រៀលក្នុងមួយគីឡក្រាម។

ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤នេះ កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ប្រមាណ ២២ លានដុល្លារ ការកើនឡើង ១២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបចំនួន ២៤ ៧៥ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


