Connect with us

សេដ្ឋកិច្ច

ស្ត្រីប្រមាណជាង ៦៩% ជាម្ចាស់អាជីវកម្មនៅកម្ពុជា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ស្ត្រីគឺជាម្ចាស់​អាជីវកម្ម​ដ៏ចម្បងនៅកម្ពុជា ដែលគ្រប់គ្រងប្រមាណ ២ ភាគ ៣ នៃចំនួនអាជីវកម្មសរុប តួលេខនេះ បង្ហាញ​ពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងវេទិកាសហគ្រិន​ និងរង្វាន់សហគ្រិនស្ត្រីឆ្នើម​អាស៊ានឆ្នាំ​២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤។

សម្ដេចធិបតី មានប្រសាសន៍ថា ដំណើរធុរកិច្ចរបស់ស្ត្រីមិនងាយស្រួលនោះទេ សហគ្រិនស្ត្រី​ជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា លទ្ធភាពនៃការទទួលបាននូវហិរញ្ញវត្ថុ បណ្ដាញទីផ្សារ និងកាលានុវត្តការងារ សម្រាប់កំណើនការអភិវឌ្ឍ។ រដ្ឋាភិបាលអាស៊ាន និងកម្ពុជាទទួលស្គាល់​នូវបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី និងយល់អំពីតួនាទីសំខាន់របស់​ស្ត្រីក្នុង​ការសម្រេចបាន​នូវសមភាពយេនឌ័រ និងកំណើន​សេដ្ឋកិច្ច។

កម្ពុជាតែទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ប្រវត្តិនៃការផ្ដោតសំខាន់លើស្ត្រី មិនមែនគ្រាន់តែជារឿងនិទាន ទាក់ទងនឹងការផ្ដល់​សិទ្ធិអំណាច​ស្ត្រីនោះទេ ប៉ុន្តែគឺជាប្រវត្តិនៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ ភស្តុតាងជាច្រើនទសវត្សរ៍ បាន​បង្ហាញ​ច្បាស់ថា សមត្ថភាពយេនឌ័រ មិនមេនគ្រាន់តែជាបញ្ហា នៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់ជាជន្ទល់រឹងមាំ ដែលបានជំរុញកំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លាផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម