សេដ្ឋកិច្ច
តម្លៃដំឡូងមីស្រស់ ចាប់ផ្ដើមកើនឡើងវិញបន្តិច
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា តម្លៃដំឡូងមីចាប់ផ្ដើមឡើងថ្លៃបន្តិចវិញដល់ ២២០ រៀលក្នុងមួយគីឡូក្រាមនៅរយៈពេល ២ ថ្ងៃនេះ បន្ទាប់ពីធ្លាក់ចុះតាំងពីខែឧសភា។

លោក អិល ឈិញ បញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបានប្រមាណជាង ២០ តោនក្នុងមួយហិកតា។
ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ទិន្នផលដំឡូងមីនៅឆ្នាំនេះ ទំនងជាធ្លាក់ចុះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ច្រើនបានធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញដំឡូងមីសម្រេចបាន ២,៥០ តោន ដែលមានទំហំទឹកប្រាក់ ៤៥០ លានដុល្លារ។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


