សេដ្ឋកិច្ច
សម្ភារៈពីដើមឫស្សីកំពុងទទួលបានការគាំទ្រ និង ជួយបង្កើនចំណូលដល់កសិករ
ដោយចាប់ផ្តើមជាមយនឹងដើមទុនបន្តិចបន្តួច គ្រួសារមួយ បានបើកហាងលក់សម្ភារៈ ដបទឹក កែវទឹក និងវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងតែផលិតចេញពីដើមឫស្សី របស់ប្រជាកសិករតាមមូលដ្ឋានបានកំពុងទទួលបានការគាំទ្រពីអតិថិជនរបស់ខ្លួន ដោយសារតែផលិតផលទាំងនេះក៏ជាការរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកផងដែរ។

កញ្ញា ហួ ស្រីណែត ជាអ្នកគ្រប់គ្រង់ផ្នែកលក់ នៃហាងដបទឹកឫស្សីខ្មែរ-Khmer Bamboo Bottle ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ កម្ពុជាថ្មី ថា ហាងលក់ដបទឹកដែលផលិតពីបំពង់ឫស្សី បានបើកដំណើរតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ។ កញ្ញា បន្តថា មូលហេតុដែលក្រុមគ្រួសារកញ្ញា ជ្រើសរើសសម្ភារៈដែលធ្វើឡើងពីដើមឫស្សីនេះ ក៏ដោយសារតែកញ្ញាមានទស្សនវិស័យមួយ ក្នុងការចូលរួមជួយដល់ប្រជាកសិករនៅតាមមូលដ្ឋាន ដែលពួកគាត់ប្រកបមុខរបរដាំដើមឫស្សី សម្រាប់កែច្នៃធ្វើជាសម្ភារៈផ្សេងៗ មានដូចជា៖ ដបទឹក កែវទឹក ប្រអប់ប៊ិច និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

ស្រីណែត បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីការជួយដល់ប្រជាកសិករ ហាងរបស់កញ្ញា ក៏បានចូលរួមចំណែកមួយផ្នែកដល់បរិស្ថានសង្គម តាមរយៈការរួមគ្នាប្រើប្រាស់ដបទឹក កែវទឹក ប្រសើរជាងការប្រើប្រាស់ផ្លាស្ទិកដែលវានាំឱ្យប៉ះពល់ដល់បរិស្ថានសង្គមយ៉ាងខ្លាំង។

កញ្ញា បន្ថែមទៀតថា សម្ភារៈដែលផលិតពីដើមឫស្សី មានអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន ដោយសារតែវាគ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ផងដែរ។ សម្រាប់សម្ភារៈដែលដាក់លក់ក្នុងហាងរបស់កញ្ញា ភាគច្រើនគឺបានយកមកពីប្រជាកសិករតាមូលដ្ឋាន និងបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

ស្រីណែត បានបញ្ជាក់ទៀតថា សម្រាប់ដបទឹកពីបំពង់ឫស្សីជាមធ្យម កញ្ញា អាចលក់បានចន្លោះពី ៤០០ ទៅ៥០០ដប ក្នុងមួយខែ និងអាចលើនេះទៅប្រសិនបើមានការបញ្ជាទិញទៅតាមសាលារៀន អង្គការ និងកម្មវិធីផ្សេងៗទៀតផងដែរ។ ចំណែកតម្លៃវិញ ស្រីណែត បានបញ្ជាក់ដែរថា ដបទឹកដបមួយ មានតម្លៃចន្លោះពី ១៨ដុល្លារ ទៅ ២២ដុល្លារ អាស្រ័យទៅតាមការរចនារូបភាពផ្សេងៗ និងចម្លាក់លើដបទឹក ដូចជាការចារឈ្មោះរបស់អតិថិជន ជាដើម៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ