សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី សាងសង់រោងចក្រ ផលិតកាកសំណល់ពីស្វាយចន្ទីនៅកម្ពុជា
ក្រុមហ៊ុន Midori Climate Partner Pte ឯកទេសផលិតកាកសំណល់ស្វាយចន្ទី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបោះទុនវិនិយោគសាងសង់រោងចក្រ លើថាមពលស្អាត បានមកពីផលិតផលចន្ទី ឆ្ពោះទៅកាន់ស្វាយចន្ទីសំណល់សូន្យ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ថា ក្រុមហ៊ុន CSNC Agriculture Co., Ltd. សហការជាមួយក្រុមហ៊ុន Midori Climate Partner Pte បានសាងសង់រោងចក្របាន ៨០% នៅក្នុងខេត្តកំពង់ធំ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ រោងចក្រមានទំហំដី ៦០ ហិកតា ដែលមានសមត្ថភាពផលិតកាបូន ៤០ តោន ក្នុងមួយថ្ងៃ។
លោក ស៊ុយ កុកធានថ្លែងថា៖ «នៅពេលដែលរោងចក្រដំណើរការ ជាអត្ថប្រយោជន៍មួយសម្រាប់ប្រជាកសិករ ដែលជារបបគំឃើញថ្មី»។
លោក អួន ស៊ីឡុត ប្រធានសមាគស្វាយចន្ទីកម្ពុជាបានប្រាប់ថា ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីឆៅមាន ៣ ដំណាក់កាលទី១ យើងត្រូវការរោងចក្រកែច្នៃ ក្នុងនោះ ១ តោនគ្រាប់ចន្ទីឆៅ ទទួលបានសំបក ៧៥០ គីឡូក្រាម។ ទី២ យើងត្រូវ យកសំបក ទៅគាបយកប្រេង ដោយ ៣ គីឡូក្រាមសំបក ទទួលបានប្រេងមួយគីឡូ។

ទី៣ កាកសំណល់ចុងក្រោយដែលសល់ពីគាប យកទៅឱ្យរោងចក្រទី៣ ដែលអាចកែច្នៃទៅជាកាកសំណល់សរីរាង្គ ផលិតជាជី និងធ្យូងឧស្សាហកម្ម។
បើតាមប្រធានសមាគមរូបនេះ ក្រុមហ៊ុនសិង្ហបុរីនេះ ជាក្រុមហ៊ុនទី៣ ដែលប្រធានក្រុមហ៊ុនបានលើកសំណើរថា ប្រសិនបើកម្ពុជាអាចផ្គត់ផ្គង់សំបកចុងក្រោយ ១ ម៉ឺនតោន ក្រុមហ៊ុននឹងបើករោងចក្រផលិត ដើម្បីទ្រទ្រង់អព្យាក្រឹត្យកាបោន ហើយយកសំណល់ទាំងអស់ពីស្វាយចន្ទី ដើម្បីយកមកធ្វើធ្យូងឧស្សាហកម្ម។
លោក អួន ស៊ីឡុត បញ្ជាក់ថា លទ្ធផលផ្គត់ផ្គង់សំបកចុងក្រោយ នៅកម្ពុជានៅមានកម្រិត ដោយសារបច្ចុប្បន្ន មានតែក្រុមហ៊ុន Santana Agro Products តែមួយ ដែលបានចាប់ផ្ដើមគាបប្រេងនៅឆ្នាំនេះ ហើយមិនដឹងថា សមត្ថភាពទទួលបានប៉ុណ្ណា ប៉ុន្តែលោក សង្ឃឹមថា ២ ឬ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនជប៉ុន MIRATH Agri Tech អាចកែច្នៃបាន នោះនឹងនៅសល់សំបកហើយបន្តរុញទៅរោងចក្ររោងចក្រកែច្នៃចុងក្រោយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


