សេដ្ឋកិច្ច
សមាគមបារម្ភពីលទ្ធភាពកែច្នៃស្វាយចន្ទី ផ្គត់ផ្គង់ទៅទីផ្សារចិន
សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការព្រួយបារម្ភជុំវិញលទ្ធភាពកែច្នៃស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ទៅទីផ្សារចិន បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់ជាមួយភាគីចិន កាលពីពេលថ្មីៗនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា សមាគមបារម្ភរឿងពីរយ៉ាងទី១ កង្វះទុនបង្វិលធ្វើឱ្យកម្ពុជាមិនមានលទ្ធភាពកែច្នៃផ្គត់ផ្គង់ទំនិញឱ្យភាគីចិន បានគ្រប់តម្រូវការនាំចេញ។
ទី២ កម្ពុជាមិនទាន់អាចគ្រប់គ្រងស្វាយចន្ទីដែលមិនទាន់កែច្នៃ ក្រោយការប្រមូលផលប្រកបដោយគុណភាព។ ត្រង់ចំណុចនេះ លោក អួន ស៊ីឡុត បានណែនាំថា កសិករខ្លួនឯងត្រូវតែដឹងពីតម្រូវការទីផ្សារពិភពលោក និងព្យាយាមបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល ដូចជាឃ្លាំងស្តុក ទីលានហាល ជាដើម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។
កាលពីថ្ងៃទី ២៦ ខែកញ្ញា សប្ដាហ៍មុន សមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុងណាននីង ប្រទេសចិន ដើម្បីសម្រួលការនាំចូលផលិតផលកសិកម្មមួយចំនួនចូលក្នុងខេត្តគ័ងស៊ីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។

កន្លងមកការនាំចូលកសិផលស្រស់ពីប្រទេសកម្ពុជា ចាំបាច់ត្រូវមានការអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីរដ្ឋបាលគយចិនទើបអាចនាំចូលបាន។
ស្មារតីអនុស្សារណៈនេះគឺដើម្បីកាត់បន្ថយរបាំងមួយចំនួនដែលនាំឱ្យរាំងស្ទះដល់ដំណើរការនាំចូលកសិផល ចូលក្នុងខេត្តគ័ងហ្ស៊ីដែលមានប្រជាជនជាង៥០លាននាក់។
សូមជំរាបផងដែរថា ក្រៅពីសមាគមស្វាយចន្ទី ក៏មាន សមាគមចំនួន២ ទៀតដែរគឺ សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក៏បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


