ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិនទំនងនឹងកើន ៤,៨ ភាគរយ ឆ្នាំនេះ តិចជាងគោលដៅរដ្ឋាភិបាល
របាយការណ៍ស្ទង់មតិសេដ្ឋវិទូរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរកឃើញថា សេដ្ឋកិច្ចចិនទំនងនឹងកើនឡើង ៤,៨ ភាគរយ នៅឆ្នាំ ២០២៤ ពោលគឺតិចជាងគោលដៅ ៥ ភាគរយ របស់រដ្ឋាភិបាល ដោយបន្តដាក់សម្ពាធលើអ្នកបង្កើតនយោបាយ ដែលកំពុងពិចារណាលើការបញ្ចេញវិធានការជំរុញសេដ្ឋកិច្ច។

កំណើនសេដ្ឋកិច្ចចិនរំពឹងថា នឹងកើនឡើង ៤,៥ ភាគរយ នៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់ចុះពីកំណើន ៤,៧ ភាគរយ នៅត្រីមាសទី២ ហើយវាក៏ជាកម្រិតខ្សោយបំផុតរាប់តាំងពីត្រីមាសទី១ ឆ្នាំ ២០២៣ ផងដែរ។ នេះបើតាមការស្ទង់មតិ ដែលធ្វើឡើងចន្លោះពីថ្ងៃពី ២៧ កញ្ញា និង ១៥ តុលា។
ការស្ទង់មតិក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចចិន នឹងធ្លាក់ចុះបន្តទៀតនៅត្រឹម ៤,៥ ភាគរយ នៅឆ្នាំ ២០២៥ ខាងមុខ។
លទ្ធផលស្ទង់មតិចុងក្រោយនេះ បង្ហាញពីទស្សនវិស័យទុទិដ្ឋិនិយមពីសេដ្ឋវិទូជាច្រើនរូប បើប្រៀបធៀបទៅនឹងការស្ទង់មតិកាលពីលើកមុនក្នុងខែកក្កដា ដែលសេដ្ឋវិទូបានព្យាករថា ចិននឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៥ ភាគរយ។ បើតាមរ៉យទ័រ ក្នុងចំណោមសេដ្ឋវិទូដែលត្រូវបានស្ទង់មតិ ៧៥ នាក់ មាន ៥៧ ភាគរយ ក្នុងនោះបានទម្លាក់ការព្យាកររបស់ខ្លួន ខណៈមានតែ ៣២ ភាគរយ ប៉ុន្តែដែលមិនផ្លាស់ប្ដូរការព្យាករ។

រាប់តាំងតែពីចុងខែកញ្ញាមក អាជ្ញាធរចិនបានបង្កើនការជំរុញគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ហើយធានាថា កំណើនសេដ្ឋកិច្ចនឹងឈានដល់គោលដៅរបស់រដ្ឋាភិបាល ក្នុងរង្វង់ ៥ ភាគរយ នៅឆ្នាំនេះ។ សេដ្ឋវិទូលើកឡើងថា កម្សោយតម្រូវការនៅតែជាបញ្ហាដ៏ធំ ដែលធ្វើឱ្យសម្ពាធបរិត្តផរណាបន្តកើតមាន។
គួរគូសបញ្ជាក់ថា ចិន ដែលកម្រនឹងបរាជ័យលើការសម្រេចបានកំណើនសេដ្ឋកិច្ចគោលដៅ បានកត់ត្រាពីកំណើនទាបជាងគោលដៅនៅឆ្នាំ ២០២២ នៅពេលដែលវិបត្តិកូវីដទម្លាក់អត្រាកំណើនមកត្រឹម ៣ ភាគរយ ដោយតិចជាងគោលដៅក្នុងរង្វង់ ៥,៥ ភាគរយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


