ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីទាញការវិនិយោគជិត ៧០ ប៊ីលានដុល្លារពីក្រុមហ៊ុនអាមេរិក ប៉ុន្តែច្បាប់ក្នុងស្រុកនៅតែរឹតត្បឹត
របាយការណ៍ថ្មីមួយបង្ហាញថា ក្រុមហ៊ុនអាជីវកម្មអាមេរិកបានវិនិយោគសរុបជាទឹកប្រាក់ប្រមាណ ៦៧ ប៊ីលានដុល្លារ ក្នុងប្រទេសឥណ្ឌូណេស៊ី នៅរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនបរទេសផលិតក្នុងស្រុករបស់ប្រទេសនេះ នៅតែជាឧបសគ្គដើម្បីទាក់ទាញការវិនិយោគបន្ថែម។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

សភាពាណិជ្ជកម្មអាមេរិកនៅឥណ្ឌូណេស៊ី (AmCham Indonesia) និងសភាពាណិជ្ជកម្មអាមេរិក បានបង្ហាញក្នុងរបាយការណ៍ចុងក្រោយថា ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូណេស៊ី មានចំនួនសរុប ៦៧ ប៊ីលានដុល្លារ ចន្លោះឆ្នាំ ២០១៤-២០២៣។ ការវិនិយោគបានជួយដល់សេដ្ឋកិច្ចប្រមាណ ១៣០ ប៊ីលានដុល្លារ ដែលលើសពីការបង្កើតការងារ។
ទោះបីជាតួលេខនេះធំក៏ដោយ ក្រុមហ៊ុនផលិតរបស់អាមេរិក ជាពិសេសក្រុមហ៊ុនដែលត្រូវការសមាសធាតុផលិតដែលគ្មានក្នុងស្រុកឥណ្ឌូណេស៊ី នៅតែឃើញថា ច្បាប់របស់ឥណ្ឌូណេស៊ីគឺជាបញ្ហាសម្រាប់ពួកគេ។

អ្នកស្រី Lydia Ruddy នាយិកាគ្រប់គ្រង AmCham Indonesia បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃអង្គារ៖ «ក្រុមហ៊ុនភាគច្រើន គឺជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រសិនបើពួកគេគ្មានគ្រឿងផលិតដែលត្រូវការដើម្បីផលិតផលិតផលរបស់ពួកគេនៅទីនេះទេនោះ នោះពួកគេក៏គ្មានភាពសុខស្រួលដើម្បីវិនិយោគនៅទីនេះដែរ»៕
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីបានកំណត់ឱ្យក្រុមហ៊ុនផលិតផ្សេងៗ ត្រូវប្រើប្រាស់គ្រឿងផ្សំដែលមានប្រភពពីប្រទេសឥណ្ឌូណេស៊ីផ្ទាល់ ដើម្បីបង្កើនសេដ្ឋកិច្ច និងជំរុញការបង្កើតការងារ។ ចុងក្រោយនេះ រដ្ឋាភិបាលបានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ពីការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែក្រុមហ៊ុនអាមេរិកមួយនេះ មិនអាចបំពេញតាមតម្រូវការច្បាប់របស់ឥណ្ឌូណេស៊ី។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


