ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបង្កើនពន្ធអាករតម្លៃបន្ថែមដល់ ១២ ភាគរយ គ្រោងអនុវត្តនៅដើមឆ្នាំក្រោយ
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសបង្កើនអត្រាពន្ធករលើតម្លៃបន្ថែម (VAT) ពី ១១ ភាគរយ ដល់ ១២ ភាគរយ ដោយគ្រោងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ ទោះបីជាមានការប្រឆាំងខ្លាំងៗពីអាជីវកម្ម និងសាធារណជនក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លោក Mukhamad Misbakhun ប្រធានគណៈកម្មការសភាតំណាងទី១១ ដែលត្រួតពិនិត្យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក បានប្រកាសពីការសម្រេចចិត្តនេះ ក្រោយកិច្ចប្រជុំជាមួយប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃព្រហស្បតិ៍។
លោក Misbakhun បាននិយាយថា ការដំឡើងពន្ធអាករលើតម្លៃបន្ថែម នឹងអនុវត្តទៅតាមគោលដៅជ្រើសរើស ដើម្បីធានាថា វាមិនប៉ះពាល់ដល់អ្នកងាយរងគ្រោះបំផុតក្នុងសង្គមនោះទេ ដោយវានឹងដោយផ្តោតលើ «ទំនិញប្រណីតៗក្នុងស្រុក និងនាំចូល»។

លោកបានបញ្ជាក់ច្បាស់ថា ទំនិញ និងសេវាកម្មសំខាន់ៗមួយចំនួន ដូចជាទំនិញទូទៅ សេវាថែទាំសុខភាព ធនាគារ និងសេវាសាធារណៈផ្សេងទៀត នឹងបន្តយកពន្ធតាមអត្រាបច្ចុប្បន្ន ឬត្រូវបានលើកលែងទាំងស្រុង។
គួរគូសបញ្ជាក់ថា ការប្រកាន់នូវការដំឡើងពន្ធនេះ ប្រកាសឡើងទោះបីជាមានការជំទាស់ពីភាគីជាច្រើនក្នុងប្រទេស ដោយអ្នកវិភាគខ្លះលើកឡើងថា វាមិនត្រឹមតែប៉ះពាល់ដល់ប្រជាជន ឬអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកាត់បន្ថយ GDP របស់ប្រទេសផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


