ព័ត៌មានអន្ដរជាតិ
EIA៖ បរិមាណនៃការនាំចូលប្រេងឆៅរបស់អាមេរិក នឹងធ្លាក់ចុះជាគំហុកនៅឆ្នាំក្រោយ
រដ្ឋបាលព័ត៌មានថាមពល (EIA) បានឱ្យដឹងកាលពីថ្ងៃអង្គារថា បរិមាណនៃនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិក រំពឹងថានឹងធ្លាក់ចុះ ២០ ភាគរយ នៅឆ្នាំក្រោយ ត្រឹម ១,៩ លានបារ៉ែល/ថ្ងៃ ដែលវាជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៧១ ដោយសារតែកំណើនផលិតកម្មក្នុងស្រុក និងតម្រូវការរោងចក្រចម្រាញ់ទាប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

EIA និយាយក្នុងទស្សនវិស័យថាមពលរយៈពេលខ្លីប្រចាំខែធ្នូ (STEO) ថា សហរដ្ឋអាមេរិកនឹងផលិតប្រេងបាន ១៣,៥២ លានបារ៉ែល/ថ្ងៃ ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពី ១៣,២៤ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ រដ្ឋបាលបន្តថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាមេរិក គ្រោងនឹងដំណើរការប្រេងឆៅចំនួន ១៦ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥ ធ្លាក់ចុះ ២០០ ០០០ បារ៉ែល/ថ្ងៃ ធៀបនឹងឆ្នាំនេះ។

EIA បាននិយាយថា ការថយចុះនៃការដំណើរការរោងចក្រចម្រាញ់ បានរួមចំណែកដល់ការធ្លាក់ចុះនៃការនាំចូលប្រេងឆៅក្នុងឆ្នាំ ២០២៥។ ជាមួយគ្នានេះ គោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធនាំចូល ២៥ ភាគរយ លើគ្រប់ផលិតផលទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក រួមទាំងប្រេងឆៅ អាចកាត់បន្ថយការនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិកថែមទៀត។
ចំណែកឯទស្សនវិស័យសកលវិញ EIA បានព្យាករថា តម្រូវការប្រេងសកលរំពឹងថានឹងមានជាមធ្យមប្រហែល ១០៤,៣ លានបារ៉ែល/ថ្ងៃ នៅឆ្នាំក្រោយ ដោយធ្លាក់ចុះពីការព្យាករ ១០៤,៤ លានបារ៉ែល/ថ្ងៃ កាលពីលើកមុន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


