ព័ត៌មានអន្ដរជាតិ
តើមីស៊ីល AGM-114R Hellfire របស់អាមេរិក លក់ឱ្យសិង្ហបុរី មានចំណុចពិសេសអ្វីខ្លះ?
មីស៊ីល AGM-114R Hellfire របស់សហរដ្ឋអាមេរិក លក់ឱ្យសិង្ហបុរី គឺជាមីស៊ីលដឹកនាំដោយឡាស៊ែរដ៏មានប្រសិទ្ធភាព បង្ហាញឱ្យឃើញពីភាពជាក់លាក់ខ្ពស់នៅក្នុងសមរភូមិ។ មីស៊ីលនេះត្រូវបានបំពាក់ដោយឧទ្ធម្ភាគចក្រ AH-64D Apache របស់កងទ័ពអាកាសសាធារណរដ្ឋសិង្ហបុរី(RSAF) វាផ្តល់នូវសមត្ថភាពក្នុងការកំណត់គោលដៅយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការខូចខាតតិចតួច។
ថ្មីៗនេះ ប្រទេសសិង្ហបុរីបានពង្រីកស្តុកអាវុធរបស់ខ្លួន ដោយទិញមីស៊ីល AGM-114R សរុបចំនួន ៦៧គ្រាប់ តាមរយៈកញ្ចប់លក់អាវុធយោធាបរទេសរបស់សហរដ្ឋអាមេរិក។

+ យោងតាមសារព័ត៌មានរបស់សិង្ហបុរី CNA មានកត្តាសំខាន់ៗ ដែលកំណត់ប្រសិទ្ធភាពនៃមីស៊ីលនេះដូចជា៖
១. ភាពបត់បែនពហុបេសកកម្ម៖ មីស៊ីលប្រភេទ R ឬហៅថា Romeo Hellfire មានលក្ខណៈពិសេសគឺឧបករណ៍ស្វែងរកឡាស៊ែរពាក់កណ្តាលសកម្ម(SAL) និងក្បាលគ្រាប់ពហុគោលដៅ។ មុខងារនេះអនុញ្ញាតឱ្យមីស៊ីលវាយប្រហាររថក្រោះពាសដែកធ្ងន់ រចនាសម្ព័ន្ធរឹង កងកម្លាំង និងទូកតូចៗដែលធ្វើដំណើរលឿនដោយមិនចាំបាច់ប្តូរប្រភេទក្បាលគ្រាប់ នៅក្នុងសមរភូមិឡើយ។
២. ការកំណត់គោលដៅដ៏ជាក់លាក់៖ ប្រព័ន្ធ AGM-114R ប្រើប្រាស់គន្លងឡើងលើដឹកនាំដោយប្រព័ន្ធកំណត់គោលដៅរបស់ឧទ្ធម្ភាគចក្រ Apache ឬដោយកងកម្លាំងដីគោក ធានាបាននូវភាពត្រឹមត្រូវខ្ពស់ និងកាត់បន្ថយហានិភ័យនៃការខូចខាតបន្ថែម។
៣. ការរួមបញ្ចូលជាមួយកងកម្លាំង RSAF៖ ឧទ្ធម្ភាគចក្រ Apache របស់សិង្ហបុរីប្រើប្រាស់រ៉ាដាគ្រប់គ្រងការបាញ់ឆ្ងាយ ជាមួយនឹងមីស៊ីលទាំងនេះ នឹងអនុញ្ញាតឱ្យក្រុមនាវិករកឃើញ ចាត់ថ្នាក់ និងវាយប្រហារគោលដៅកំពុងផ្លាស់ទីច្រើនក្នុងពេលដំណាលគ្នាបានយ៉ាងឆាប់រហ័ស ក្នុងបរិយាកាសប្រតិបត្តិការស្មុគស្មាញ ឬមានជម្លោះ។
៤. ការធ្វើទំនើបកម្មជាបន្តបន្ទាប់៖ ការអនុម័តថ្មីៗចំនួន ២២.៣លានដុល្លាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនត្រឹមតែរួមបញ្ចូលមីស៊ីលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការសរសេរកម្មវិធីប្រព័ន្ធបាញ់មីស៊ីល M299 ឡើងវិញ ការផ្ទៀងផ្ទាត់កម្មវិធី និងការគាំទ្រគ្រឿងបន្លាស់ជាបន្តបន្ទាប់ផងដែរ។ ទាំងនេះធានាថាអាវុធរបស់ប្រទេសសិង្ហបុរី នៅតែធ្វើសមកាលកម្មជាមួយនឹងស្តង់ដារផ្នែករឹង និងសង្គ្រាមអេឡិចត្រូនិកចុងក្រោយបំផុត៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


