ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបង្កើតធនាគារមាស ក្រោយអាចផលិតមាសដុំក្នុងស្រុក
រដ្ឋមន្ត្រីក្រសួងសហគ្រាសគ្រប់គ្រងដោយរដ្ឋ (SOE) លោក Erick Thohir បានឱ្យដឹងកាលពីថ្ងៃពុធថា ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតធនាគារមាស បន្ទាប់ពីប្រទេសមានសមត្ថភាពផលិតមាសដុំក្នុងស្រុកដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។

លោកបានបន្តថា ផែនការបង្កើតធនាគារមាស នឹងមានការគាំទ្រពីក្រុមហ៊ុនរុករករ៉ែរដ្ឋ PT Aneka Tambang (Antam) និងក្រុមហ៊ុនរុករករ៉ែមាស PT Freeport Indonesia ដោយក្រុមហ៊ុនទាំងនេះ នឹងសហការគ្នាកែច្នៃមាសដុំក្នុងប្រទេសផ្ទាល់។
លោក Erick បានកត់សម្គាល់ថា តាំងពីដើមមក «វត្ថុធាតុដើមរបស់យើងភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេស ប៉ុន្តែឥឡូវនេះ ពួកគេអាចកែច្នៃក្នុងស្រុកបាន»។
បើតាមមន្រ្តីដដែល កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Antam និងក្រុមហ៊ុន Freeport នឹងបង្កើតទុនបម្រុងមាសគ្រប់គ្រាន់ដើម្បីប្រើប្រាស់ជាការសន្សំសាធារណៈ ហើយវានឹងជួយសន្សំប្រាក់ដល់ទៅ ២០០ ទ្រីលានរូពីឥណ្ឌូណេស៊ី (១២,៥៤ ប៊ីលានដុល្លារ) សម្រាប់ការចំណាយលើការនាំចូល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


