សេដ្ឋកិច្ច
ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ផ្តោតលើចង្កោមឧស្សាហកម្មចម្បងចំនួន ៤
ការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាយុទ្ធសាស្រ្តចម្បងមួយដែលត្រូវបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទៅ៧។ ដើម្បីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ចង្កោមឧស្សាហកម្មចំនួន ៤ ត្រូវបានណែនាំជាឧស្សាហកម្មចម្បងៗសម្រាប់ខេត្តព្រះសីហនុ។ នេះបើតាមលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុថ្លែងនៅក្នុង «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» នាព្រឹកថ្ងៃទី១៧ ខែធ្នូ ២០២៤។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការប្រែក្លាយខេត្តព្រះសីហនុទៅជាទីក្រុងអាស៊ាន និងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និង ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព គាំទ្រដោយ កម្លាំងពលកម្មដែលមានការប្រកួតប្រជែង សមត្ថភាព និងមានភាព ស្វាហាប់។

លោកបន្តថា ខេត្តព្រះសីហនុ ដែលអំណោយផលលើសក្តានុពលសេដ្ឋកិច្ច បានដាក់គោលដៅប្រែក្លាយទៅជាជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើចង្កោមឧស្សាហកម្មចំនួន ៤ ចម្បងរួមមាន៖
ចង្កោមឧស្សាហកម្មទី១ គឺ វិស័យទេសចរណ៍ ដែលរួមបញ្ចូលនូវ ការដើរទស្សនា រមណីយដ្ឋាន និងសណ្ឋាគារ ល្បែង ពាណិជ្ជកម្ម កិច្ចប្រជុំ ការលើកទឹកចិត្ត ពិពណ៌ឧស្សាហកម្ម ឧស្សាហកម្មពាក់ព័ន្ធសោធននិវត្តន៍ និងការថែទាំសុខុមាលភាព ទេសចរណ៍។ វិស័យនេះ នឹងតភ្ជាប់រវាងខេត្តព្រះសីហនុ ជាមួយប្រទេសថៃ វៀតណាម និង តំបន់ទេសចរណ៍លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដូចជានៅខេត្តសៀមរាប ដើម្បីបង្កើតជាផ្លូវទេសចរណ៍អន្តរជាតិ។
ទិសដៅទី២ គឺ ចង្កោមកសិ-ឧស្សាហកម្ម ដើម្បីសម្រួលដល់ការទំនើបកម្មវិស័យកសិកម្ម ការចិញ្ចឹមសត្វ និង ការ នេសាទនៅតំបន់ជុំវិញ។
ចង្កោមទី៣ គឺ ការផលិតកម្រិតខ្ពស់ ។ ចង្កោមនេះ នឹងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ដែល មានស្រាប់ និងការអភិវឌ្ឍលើផលិតកម្មកម្រិតខ្ពស់ក្នុងវិស័យអេឡិចត្រូនិច រថយន្ត គ្រឿងបរិក្ខារ និងគ្រឿងម៉ាស៊ីន ដោយបង្កើត ជាសួនឧស្សាហកម្មទំនើប សម្រាប់ផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។

ចង្កោមទី៤ គឺឧស្សាហកម្មផ្តល់សេវាកម្មទំនើប ដែលរួមបញ្ចូលនូវហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចឌីជីថល។ ចង្កោមនេះ គឺជាឧស្សាហកម្មប្រភេទថ្មី ដែលប្រទេសកម្ពុជាទទួលបាននូវគុណសម្បត្តិរៀងៗខ្លួន ដើម្បីបង្កើតស្លាកសញ្ញាសេដ្ឋកិច្ច ពិសេសក្នុងតំបន់។

ខេត្តព្រះសីហនុគឺជាទីក្រុងកំពង់ផែធំជាងគេ ដែលមានការតភ្ជាប់តាមផ្លូវអាកាសទាំងកម្រិតអន្តរជាតិ និងតំបន់, ការដឹកជញ្ជូនដោយកប៉ាល់ និងផ្លូវគោក។ មិនតែប៉ុណ្ណោះ ខេត្តមួយនេះក៏កំពុងក្លាយទៅជាច្រកទ្វារអន្តរជាតិរបស់កម្ពុជា ក្នុងការបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនអន្តរមធ្យោបាយអន្តរជាតិ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


