សេដ្ឋកិច្ច
តាមការប៉ាន់ស្មាន ត្រឹមឆ្នាំ២០៣០ ខេត្តព្រះសីហនុ នឹងទទួលបានភ្ញៀវទេសចរ ៥.៤ លាននាក់ ក្នុងមួយឆ្នាំ
យោងតាមរបាយការណ៍ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តព្រះសីហនុ ស្តីពី«វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» បានគូសបញ្ជាក់ឱ្យដឹងថា តាមការប៉ាន់ស្មានរបស់អ្នកជំនាញជាមធ្យមនៅត្រឹមឆ្នាំ២០៣០ ខេត្តព្រះសីហនុ នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥.៤ លាននាក់ក្នុងមួយឆ្នាំ។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដោយអំណោយផលទៅលើការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហូបនីយកម្ម។ ខេត្តនេះក៏ត្រូវបានចាត់ទុកជាទីក្រុងកំពង់ផែធំជាងគេ ដែលមានការតភ្ជាប់តាមផ្លូវអាកាសទាំងកម្រិតអន្តរជាតិ និងតំបន់ ការដឹកជញ្ជូនដោយកប៉ាល់ និងផ្លូវគោកផងដែរ។
ទន្ទឹមនឹងការចាប់យកឱកាសនៃលំហូរឆ្លងកាត់ព្រំដែន ការផ្ទេរឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចថ្មី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងស្រុក ខេត្តព្រះសីហនុ ត្រៀមក្លាយជាបង្គោលអភិវឌ្ឍន៍ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ ខេត្តមួយនេះ គឺកំពុងវិវត្តទៅជាទីក្រុងអាស៊ាន ជាមួយនឹងរូបភាព និងគំរូថ្មីនៃទីក្រុងបៃតង និងនិរន្តរភាពទីក្រុង មិត្តភាពនៃវប្បធម៌ចម្រុះ និងជាទីក្រុងឆ្លាតវៃ។

ស្របការកំណើនសេដ្ឋកិច្ចដែលតែងតែរីកចម្រើនជាបន្តបន្ទាប់ តាមការប៉ាន់ស្មាន របស់ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្ត ជាមធ្យមនៅត្រឹមឆ្នាំ២០៣០ ខេត្តព្រះសីហនុ នឹងមានប្រជាជនស្មើនឹង ៥% នៃប្រជាជនសរុប ឬ ជិត ១ លាននាក់។
ក្នុងនោះ ខេត្តព្រះសីហនុ ក៏នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥.៤ លាននាក់ ក្នុងមួយឆ្នាំ និងមានផលិតផលក្នុងស្រុកប្រមាណ ១០% នៃប្រទេសទាំងមូល។ នៅក្នុងសេណារីយ៉ូមូលដ្ឋាននៃផែនការ ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តដែលមានចំណូលខ្ពស់ក្នុងរយៈពេល ១២ ឆ្នាំ មុនខេត្តផ្សេងៗទៀតទូទាំងប្រទេស។
គួរជម្រាបថា ខេត្តព្រះសីហនុ មានកោះតូច-ធំចំនួន ៣២ ថ្មដុះចំនួន ១ និងថ្មប៉ប្រះទឹកចំនួន ៥ ឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីទ្បូម៉ែត្រ ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ។

ក្រៅពីនេះ ខេត្តក៏នៅមានអាកាសយានដ្ឋានអន្តរជាតិ ផ្លូវជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជាមានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញលើពិភពលោកស្ទើរតែ១០០% អាចចូលចតបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


