សេដ្ឋកិច្ច
កសិកររំពឹងថា ផលទុរេន និងទីផ្សារ នឹងមានភាពល្អប្រសើរ នៅរដូវកាលថ្មីឆ្នាំនេះ
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ថា ស្ថានភាពដំណាំទុរេនបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចេញផ្លែផ្កាបានល្អ ខណៈលោករំពឹងថា ទិន្នផលទុរេននៅរដូវកាលថ្មីឆ្នាំនេះ នឹងហុចផលបានច្រើន។

លោក ហេង ឆេងលី ប្រាប់ថា៖ «មិនមានបញ្ហាប្រឈមដូចរដូវក្ដៅមុនទេ ខណៈមិនទាន់ដល់រដូវក្ដៅ ប៉ុន្តែតាមការព្យាករណ៍អាកាសធាតុ ប្រាំងនេះ មិនយ៉ាប់យឺនដូចប្រាំងមិញទេ មកដល់ពេលនេះ ដើមទុរេនគ្រប់តំបន់ភាគច្រើន វាល្អ វាកំពុងតែស្ថិតក្នុងដំណាក់កាលផ្លែផ្កា»។
លោក ហេង ឆេងលីបានឱ្យដឹងថា កន្លងមក ស្ថានភាពទុរេន មានភាពល្អប្រសើរដោយសារស្ថិតនៅក្នុងរដូវវស្សា ប៉ុន្តែបញ្ហាចោទចាប់ពីខែប្រាំងទៅ អាស្រ័យលើអាកាសធាតុក្ដៅ ឬមិនក្ដៅ ឆ្នាំនេះ ទឹកភ្លៀងច្រើន ហើយអាកាសធាតុមកដល់ចុងដៃនេះ មិនអាក្រក់នោះទេ ដូច្នេះទុរេនមានការកាន់ផ្កាបានល្អ ព្រោះរដូវនេះ រដូវផ្កា គ្រប់ចម្ការចេញផ្កាតាំងពីចុងខែ តុលា។
លោក ហេង ឆេងលី រំពឹងថា ទីផ្សារទុរេននឹងមានភាពល្អប្រសើរនៅនៅរដូវកាលថ្មីឆ្នាំនេះ នឹងរយៈពេល ៥ ឆ្នាំខាងមុខ ប្រសិនបើអាចគ្រប់គ្រងការនាំចូល និងការបើកទីផ្សារថ្មី។

លោក ហេង ឆេងលីថ្លែងថា៖ «បើយើងកុំគិតពីការនាំចូល បើយើងអាចបិទខ្ទប់ខ្លះ មានរបាំងពាណិជ្ជកម្មខ្លះ ជាមួយប្រទេសជិតខាង វាធ្វើឱ្យទុរេននាំចូលមកមានកម្រិត នោះតម្លៃទុរេនក្នុងស្រុកប្រាកដជាល្អ ប៉ុន្តែបើគេនាំចូលមកច្រើន តម្លៃប្រាកដជាមិនល្អទេ យើងអាចជួបបញ្ហាខ្លះ»។
លោក ហេង ឆេងលី បានឱ្យដឹងថា ទីផ្សារចិនបើកទូលាយសម្រាប់ដំណាំផ្លែឈើ ដែលអំណោយផលដល់ការនាំចេញទុរេនកម្ពុជាផងដែរ។
ទុរេនកម្ពុជា រំពឹងទទួលបានការអនុញ្ញាតឱ្យនាំចេញទៅទីផ្សារចិន នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារចុងក្រោយ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្ពុជាកំពុងចរចារផលិតផលទុរេនជាមួយភាគីចិន ហើយសង្ឃឹមថា នៅឆ្នាំ ២០២៥ នឹងទទួលបានការអនុញ្ញាតឱ្យនាំផលិតផលទាំងពីរមុខនេះទៅទីផ្សារចិន។
លោក ងិន ឆាយ៖ «យើងសង្ឃឹមថា ក្នុងឆ្នាំក្រោយនេះ យើងទទួលបានការនាំចូលផ្លែទុរេនទៅប្រទេសចិន យើងបានដាក់ឯកសារហើយ ភាគីចិនកំពុងតែពិនិត្យ បន្ទាប់ពីពិនិត្យឯកសារបច្ចេកទេសហើយ យើងឈានទៅដល់ការចុះពិធីសារបច្ចេកទេស បន្ទាប់មកភាគីចិននឹងចុះមកត្រួតពិនិត្យនៅចម្ការទុរេន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញ»។
នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើតាមក្រសួងកសិកម្ម។ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


