Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋត្រូវបានដាក់ឱ្យ​ដំណើការ ជាផ្លូវការ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS) ដល់​ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈ , រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមាន ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ SARMIS នេះត្រូវបានធ្វើឡើកាលពីថ្ងៃទី១៨ ខែធ្នូ ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្រ្តីរបស់រដ្ឋប្រមាណ​៤០០នាក់។​

​លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែង​ក្នុងកម្មវិធីនោះថា ​ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបានសម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូ ធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន ជាដើម។

លោកថា៖«ដោយទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, កម្ពុជា បាន និងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។

​ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា៖« ដើម្បីបន្តដំណើរ ដោយភាព ស្វាហាប់ ឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និង ការកែទម្រង់លើគ្រប់វិស័យ, ពិសេស ការជំរុញលើកកម្ពស់វិស័យ បច្ចេកវិទ្យាឌីជីថល»។

លោកថា៖«ជាការពិត, នេះគឺជាការសម្រេចបន្ថែម នូវការយកចិត្តទុកដាក់ លើអាទិភាពនៃការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល បន្តពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែល បានដាក់ឱ្យអនុវត្ត នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាខែ ខុសភា ក្នុងឆ្នាំ ២០២១ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ នាខែ មករា ក្នុងឆ្នាំ ២០២២»។

លោកសង្កត់ធ្ងន់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារ មួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និង ស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និង ចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជាតិ។ ​

«SARMIS ជំនាន់ថ្មី, ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនេះ, នឹងជួយឱ្យការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង, ពោលគឺនឹងដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកប​ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់»។ នេះបើយោងតាមការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី​ អូន ព័ន្ធមុនីរ័ត្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១ ម៉ោង មុន

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ ថាថៃឈ្លានពានទាំងឡាវនិងកម្ពុជាហើយដើរតួកំសត់

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្ម​អនឡាញ នៅកាស៊ីណូ ជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស ៤៤៨ នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គនគរបាលជាតិបញ្ជូនក្រុមការងារ​ទៅ​ស្រាវជ្រាវ​ករណីបាត់វត្ថុតាងនៅ​ខេត្ត​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស២០នាក់ ក្នុងការវាយប្រហារតាមដងទន្លេការពារក្បួនដឹកអាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម