Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​៖ ក្រុងហូជីមិញ​ គ្រោងដាក់ដំណើរការ​បណ្ដាញ​រថយន្តក្រុងអគ្គិសនីសុទ្ធ​ នៅឆ្នាំ​ ២០៣០

បានផុស

នៅ

ទីក្រុងហូជីមិញនៃ​ប្រទេសវៀតណាម​ គ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំង​អស់របស់ខ្លួន ទៅ​ប្រើរថយន្ត​ក្រុង​ប្រើថាមពលអគ្គិសនី និងបៃតង នៅត្រឹម​ឆ្នាំ ២០៣០​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះ ស្នើឡើងដោយគណៈកម្មាធិការប្រជាជន​ក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់​វៀតណាម​។

បច្ចុប្បន្ន​ ក្រុងហូជីមិញ​មាន​រថយន្តក្រុង​សាធារណៈប្រមាណ​ ២ ២០០ គ្រឿង រួមទាំង​ជិត​ ៥៥០ គ្រឿង​ ដែល​ដំណើរការ​ដោយ​អគ្គិសនី​ ឬ​​ឧស្ម័នធម្មជាតិ​ CNG។ រថយន្តក្រុងម៉ាស៊ូតដែល​ដំណើរការ​លើសពី ១៥ ឆ្នាំ នឹងត្រូវជំនួសដោយរថយន្តក្រុង​ប្រើ​ថាមពលអគ្គិសនី ឬ​បៃតង នៅចន្លោះឆ្នាំ ២០២៥ និង ២០២៩។ ធ្វើ​ដូច្នេះ​ នៅឆ្នាំ ២០៣០ គ្រប់​ផ្លូវទាំងអស់នឹងប្រើប្រាស់រថយន្ត​រថយន្តក្រុង​អគ្គិសនី​។

ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរនេះ​ ទីក្រុងហូជីមិញ​នឹងសាងសង់ស្ថានីយសាកថ្មនៅតាមដេប៉ូ និងកន្លែងចតរថយន្ត ផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយសាកថ្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ CNG ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម