សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មឱ្យសិក្សាពីតម្រូវការទីផ្សារជ័រកៅស៊ូ និងទាក់ទាញការវិនិយោគ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកៅស៊ូ គិតគូរពីវិស័យកៅស៊ូស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសេដ្ឋកិច្ចមាត្រដ្ឋាន រៀបចំមូលដ្ឋានច្បាប់ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។

លោក ឌិត ទីណា បានលើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។
លោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា ការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ។
លោករដ្ឋមន្ដ្រី បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ប្រៀបធៀបនឹងផែនការរំពឹងទុក ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្មជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពចំគោលដៅ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អង្គប្រជុំត្រូវផ្តោតការពិភាក្សាលើការកសាងសហគមន៍កសិកម្មទំនើប ដែលប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ជាបណ្តុំមួយមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៤ ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក ខណៈផលិតផលកៅស៊ូសរុបក្នុងសម្រេចបានចំនួនជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើនឡើងចំនួន ១៥ ៤០៩ តោន ស្មើនឹង ៣.៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


