សេដ្ឋកិច្ច
រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលចំណាយតិចជាងគេសម្រាប់គោលដៅកម្សាន្តឆ្លងឆ្នាំសកលនៅអាស៊ី
Agoda ដែលជាថ្នាលបច្ចេកវិទ្យាស្វែងរកគោលដៅទេចរណ៍ និងកន្លែងស្នាក់នៅលំដាប់ពិភពលោកបានចាត់ថ្នាក់រាជធានីភ្នំពេញជាទីក្រុងដែលមានការចំណាយសមរម្យបំផុតនៅអាស៊ីសម្រាប់គោលដៅទេចរណ៍កម្សាន្តឆ្លងឆ្នាំសកលកន្លងមក ដោយឈានមុខទីក្រុងហាណូយរបស់ប្រទេសវៀតណាម និងទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី។

ការផ្តល់ចំណាត់ថ្នាក់នេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៥កន្លងមកនេះ វា បង្ហាញពីការទាក់ទាញនៃទីក្រុងភ្នំពេញ និងជាគោលដៅសម្រាប់ភ្ញៀវទេចរបរទេសដែលគិតគូរដល់ការចំណាយ និងអាចយល់ដឹងច្រើនអំពីសម្បត្តិវប្បធ៌មដ៏សម្បូរបែប។
បើយោងតាម Agoda ៖«ទីក្រុងភ្នំពេញមិនមែនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងនេះពោរពេញដោយភាពទាក់ទាញជាប្រវត្តិសាស្ត្រ ជាមួយនឹងភាពរស់រវើកដ៏ទំនើប។ អ្នកទស្សនាអាចរីករាយជាមួយសកម្មភាពកម្សាន្តប្លែកៗ ដោយមិនចំណាយខ្ពស់។ ពួកគេអាចស្វែងយល់ពីភាពអស្ចារ្យនៃព្រះបរមរាជវាំង និងប្រវត្តិរបស់រមណីយដ្ឋានវត្តភ្នំ រហូតដល់ការដើរលេងតាមមាត់ទន្លេដ៏ស្រស់ត្រកាល ដោយរាជធានីភ្នំពេញផ្តល់នូវបទពិសោធន៍ចម្រុះនិងសម្បូរបែប»។

ផ្អែកលើទិន្នន័យរបស់ goda ដែលប្រមូលបានពីការកក់កន្លែងស្នាក់នៅបានបង្ហាញថា អត្រាបន្ទប់ជាមធ្យមក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ គឺមានតម្លៃ ៦៧ ដុល្លារ ដែលតម្លៃនេះធ្វើឱ្យទីក្រុងក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការប្រារព្ធពិធីឆ្លងឆ្នាំសកលដែលមានតម្លៃសមរម្យ និងមិនអាចបំភ្លេចបាន។
បន្ទាប់ពីទីក្រុងភ្នំពេញគឺទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងអត្រាស្នាក់នៅជាមធ្យម ៧៩ ដុល្លារ និង ៩២ ដុល្លារ រៀងគ្នា។

លោក Lam Vu នាយកប្រចាំប្រទេសវៀតណាម និងឥណ្ឌូចិនរបស់ Agoda បានលើកឡើងអំពីការចាត់ថ្នាក់នេះថា៖« “ចំពោះ Agoda យើងផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរស្វែងរកគោលដៅដ៏អស្ចារ្យដោយមិនចំណាយខ្ពស់។ ខណៈពេលដែលទីក្រុងនានាដូចជាតូក្យូ និងបាងកកនៅតែពេញនិយមសម្រាប់ថ្ងៃចូលឆ្នាំសកល ទិន្នន័យនេះបង្ហាញថា«រាល់ការចំណាយត្រូវតបស្នងមកវិញនូវគុណតម្លៃដ៏ល្អបំផុតអាចរកបាននៅក្នុងទីក្រុងនានាដូចជាភ្នំពេញ និងហាណូយ ដែល គោលដៅទាំងនេះផ្តល់នូវតម្លៃដ៏អស្ចារ្យលើការចំណាយ ជាមួយនិងការប្រារព្ធពិធីកម្សាន្តដ៏សម្បូរបែប បើទោះបីជាទីក្រុងទាំងនេះមិនមែនជាគោលដៅទេចរណ៍ដំបូងគេដែលភ្ញៀវទេចរណ៍គិតដល់សម្រាប់ការដើរលេងឆ្លងឆ្នាំថ្មីក៏ដោយ»។

កាលពីរាត្រីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃឆ្លងឆ្នាំសកល មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបំផុត ចូលរួមដើរលេង និងទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍ដ៏ធំមួយ គឺ «សាទរកម្ពុជា» ដែលព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅចូលរួម រហូតដល់ពាក់កណ្ដាលអធ្រាត្រ អមជាមួយការបាញ់កាំជ្រួចយ៉ាងអធិកអធម ដើម្បីអបអរសាទរឆ្នាំថ្មី ២០២៥។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៤ នេះ នៅរាជធានីភ្នំពេញមានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន៤ទីតាំង ក្នុងនោះរួមមាន៖ ១. ក្រុមហ៊ុន Naga World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។ ២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។ ៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង។ ៤.ទូរទស្សន៍បាយន្តមានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


