Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

បានផុស

នៅ

ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ព​.​ស ២៥៦៨ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​ដ៏​អធិកអធម សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ​ ២០២៥ ដោយ​កម្មវិធី​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ចំនួន​ ៣​ ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី ​១៤, ១៥ និង ​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ​ ២០២៥ បន្ថែម​នេះ សម្រាប់​ផ្លូវ​ថ្មើរជើង ឬ Walk Street វិញ ក៏បាន​រៀបចំមុន​ថ្ងៃ​ចូលឆ្នាំ​ ២ ​ថ្ងៃ ហើយ​ថែម ​៣ ​ថ្ងៃ ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ឡើងដល់​ ៥​ ថ្ងៃ សម្រាប់​បម្រើ​ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​ជាតិ​-​អន្តរជាតិ កម្សាន្ត​សប្បាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស បាន​បន្តថា សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ​ ២០២៥​ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ឱ្យ​មាន​ពិធី​សាសនា ដូចជា ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ​ជាដើម។ ដោយឡែក​សម្រាប់​កម្មវិធីកម្សាន្ត​សប្បាយៗ មានដូចជា ការសម្តែង​សិល្បៈ​របាំ​ប្រពៃណី មាន​របាំ​ទ្រុត ចាប៉ីដងវែង ល្ខោន​យីកេ ល្ខោន​មហោរី ការលេង​ល្បែង​ប្រជាប្រិយ​ជាតិ​ដែលជា​កេរដំណែល​ដូនតា​ខ្មែរ និង​មាន​ប្រគំ​តន្ត្រី បុរាណ​-​សម័យ ការ​រាំ​លេង​កម្សាន្ត​គ្រប់​ទម្រង់ និង​គ្រប់​ចង្វាក់ភ្លេង និង​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរនៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​នេះ​តែម្ដង​។ ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដែល​ចូលរួម ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី ក្នុង​កម្មវិធី​ប្រពៃណី​ខ្មែរ ដើម្បី​លើកស្ទួយ​ដល់​វប្បធម៌​ជាតិ​ផង​ដែរ។ បន្ថែម​ពី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ភ្ជាប់​ផ្លូវ​ថ្មើរជើង Walk Street ជាមួយ​ការ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ផង​ដែរ ពោល​គឺ​ផ្លូវ​ថ្មើរជើង នឹង​បើក​បន្ត​ដល់​ ៥​ ថ្ងៃ ដោយ​បន្ថែម​ ៣ ​ថ្ងៃ នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ រហូតដល់​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោកស្រី​បន្ត​ទៀត​ថា ឆ្នាំនេះ ទីតាំង​កម្សាន្ត គឺ​មាន​បរិវេណ​ធំ​ជាង​ឆ្នាំ​កន្លងទៅ ហើយ​អ្វី​ដែល​ចាប់​អារម្មណ៍ នៅ​ផ្លូវ​ថ្មើរ​ជើង ​Walk Street គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចំ​ថ្ងៃទី ​១២ និង​ទី​ ១៣ ​ខែ​មេសា សម្រាប់​ថ្ងៃ​ចូលឆ្នាំ​គឺ​ចាប់ពី​ថ្ងៃទី​ ១៤-១៥-១៦ ដូច្នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ឱ្យ​មាន​កម្មវិធី​នេះ ចាប់ពី​ថ្ងៃទី ​១២ រហូតដល់​ថ្ងៃទី​ ១៦ ភ្ជាប់​គ្នា​តែម្ដង។ រមណីយដ្ឋាន​វត្តភ្នំ នឹង​ធ្វើ​សង្ក្រាន្ត​រយៈពេល ​៣ ​ថ្ងៃ ១៤ ​ដល់​ ១៦ តាំងពី​ម៉ោង ​៨​ ព្រឹក ដល់​ម៉ោង ២០ ​យប់ មាន​កម្មវិធី​បែប​ប្រពៃណី កម្មវិធី​សប្បាយ​កម្សាន្ត​ជាច្រើន មានការ​ទទួល​ទេវតា ដង្ហែ​ព្រះពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​សិល្បៈ​របាំ​ប្រពៃណី លេងល្បែង​ប្រជាប្រិយ​ជាតិ មាន​ប្រគំ​តន្ត្រី បុរាណ​-​សម័យ ការ​រាំ​លេង​កម្សាន្ត និង​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដោយឡែក​ចំពោះ Walk Street វិញ នៅ​ថ្ងៃ​ចូលឆ្នាំ​នេះ នឹង​បើក​រយៈពេល​ ៥​ ថ្ងៃ​តែម្ដង ដោយ​ចាប់​តាំងពី​ថ្ងៃទី​ ១២ ដល់​ ១៦ អញ្ចឹង​ខុសប្លែក​ពី​រាល់​សប្ដាហ៍ ដែល​ធ្វើ​តែ ​២​ ថ្ងៃ នៅ​សប្ដាហ៍ ​នៃ​ថ្ងៃ​ចូលឆ្នាំ​ ហ្នឹង គឺ​ធ្វើ​រហូតដល់ ៥ ថ្ងៃ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ នៅ​សង្ក្រាន្ត​វត្តភ្នំ និង​ផ្លូវ​ថ្មើរជើង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យបាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព​ដ៏​ត្រជាក់ត្រជំ​នេះ។

លោកស្រី​អ្នកនាំពាក្យ បាន​បន្ថែមថា ក្រៅពី​ការរៀបចំ​សង្ក្រាន្ត​វត្តភ្នំ អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​ខណ្ឌ​ទាំង ​១៤​ ខណ្ឌ ក៏បាន​ត្រៀម​រៀបចំ​ធ្វើ​សង្ក្រាន្ត​របស់​ខណ្ឌ​នីមួយៗ ​ដែរ។ សម្រាប់​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​វិញ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធានា​ជូន​ប្រជាពលរដ្ឋ​អាច​មកលេង​កម្សាន្ត​ដោយ​ភាព​រីករាយ ដោយ​មិនមាន​ក្តីបារម្ភ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិនបាន​កាត់បន្ថយ​កម្លាំង ឬ​វិធានការ​ណាមួយ​ឡើយ ពោលគឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រួចរាល់ក្នុងការ​ផ្តល់នូវ​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

សូម​រំលឹកថា ទំនៀមទំលាប់​ពិធី​ចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន ៣ ​ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ​, ថ្ងៃទី ២ ជា​ថ្ងៃ វន​បត ​, ថ្ងៃទី​៣ ជា​ថ្ងៃ​ឡើងស័ក។ រីឯ​ការកំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្ដា​ឆ្នាំ​ថ្មី​ត្រូវ​ចុះមក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹងបាន ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​មហា​សង្ក្រាន្ត៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម