Connect with us

ព័ត៌មានជាតិ

​«ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នឹងបើកជាផ្លូវការនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធនេះ

បានផុស

នៅ

ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិន ប្រចាំនៅកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍​ វប្បធម៌ ប្រពៃណី​ និងការរស់នៅរបស់ប្រជាពលរដ្ឋរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ ព្រឹត្តិការណ៍នេះគឺជាការសហការរៀបចំរវាងក្រសួងទេសចរណ៍ ​​ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥​​ ដែលការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ក្រសួងថាព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។

«ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា មេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត»។ នេះបើយោងតាមក្រសួងទេសចរណ៍។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង​ ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំ​ពីភាពល្អប្រសើរនៃលំហូរទេសចរណ៍​ទាំង​ក្នុង​តំបន់ និងសកលលោក ក្នុងនោះមានភ្ញៀវទេស​ចរឥណ្ឌូនេស៊ីជាង ៤ ម៉ឺននាក់ កើន៧%។

ក្នុងចំណោមភ្ញៀវទេសចរជាង ១,៨៣ លាននាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួនជាង ៥០,១៦ ម៉ឺននាក់ កើន ១៩,៥% វៀតណាមជាង ៣០,៤៦ ម៉ឺននាក់ កើន ១,៨% និងចិនជាង ២៨,៦១% កើន ៥០,៦%។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម