សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមូមូ ហ្វាមនឹងពង្រីកផលិតកម្មបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការ
ដើមឆ្នាំ២០២៥នេះ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម បានពង្រីកខ្លួនកាន់តែធំជាងមុន និងអាចផលិតទឹកគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង ១ ៥០០លីត្រ ក្នុងមួយថ្ងៃ។

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ដើមឆ្នាំ២០២៥នេះ កសិដ្ឋានរបស់លោកបានដាក់បន្ថែមគោយកទឹកដោះបន្ថែមទៀត ដែលសរុបទាំងអស់មានចំនួន១២០ក្បាល ក្នុងនោះគោដែលអាចផលិតទឹកដោះបានមានចំនួន៦០ក្បាល។

ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមទៀតថា ទាក់ទងនឹងបរិមាណផលិតទឹកដោះគោស្រស់ បច្ចុប្បន្នកសិដ្ឋានរបស់លោក អាចផលិតទឹកដោះគោស្រស់បានប្រមាណជាង១៥០០លីត្រ ក្នុងមួយថ្ងៃ សម្រាប់នាំចេញទៅកាន់ផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

លោក យន់ សុផាត បានប្រាប់ឱ្យដឹងទៀតដែរថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន ទឹកដោះគោស្រស់កំពុងមានតម្រូវការខ្ពស់ តែអ្វីដែលពិបាកនោះគឺកសិដ្ឋាននានាក្នុងប្រទេសកម្ពុជា នៅពុំទាន់អាចមានលទ្ធភាពផលិតទឹកដោះគោស្រស់ក្នុងបរិមាណច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាននៅឡើយ។
ដោយឡែកកសិដ្ឋាន ម៉ូម៉ូ ហ្វាម របស់លោកវិញ នៅពេលខាងមុខនេះ ក៏គ្រោងនឹងប្ដូរទីតាំងថ្មី និងពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ដើម្បីធ្វើយ៉ាងណាអាចផលិតទឹកដោះគោស្រស់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឱ្យកាន់តែសម្បូរបែបជាងនេះទៅទៀតផងដែរ។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម មានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កសិដ្ឋានដែលមានទីតាំងទល់មុខនឹងរាជធានីភ្នំពេញនេះ បានបើកដំណើរចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បច្ចុប្បន្នមានផ្ទៃដីសរុបជាង ៦ហិកតា និងមានគោសរុបចំនួន១២០ក្បាល អាចផលិតទឹកគោស្រស់បានចំនួនជាង ១៥០០លីត្រ ក្នុងមួយថ្ងៃ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


