Connect with us

ព័ត៌មានអន្ដរជាតិ

ឧស្សាហកម្មកាត់ដេរបង់ក្លាដែសស្ទុះងើបឡើងវិញ ប៉ុន្តែកម្មករនៅតែជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

បានផុស

នៅ

ស្ថិតនៅក្នុងរោងចក្រមួយដ៏ធំមួយនៅប្រទេសបង់ក្លាដែស ​ជាមួយនឹងម៉ាស៊ីនដេរ និងកម្មករ​ជាច្រើននាក់កំពុងញាប់ដៃញាប់ជើង មមាញឹកធ្វើការកាត់ដេរខោងអាវនានាដើម្បី​បំពេញ​តម្រូវការរបស់អតិថិ​​នៅទីផ្សារអឺរ៉ុប និងអាមេរិកខាងជើង ឧស្សាហកម្មផលិតសម្លៀកបំពាក់សំខាន់ៗរបស់ប្រទេសមួយនេះបានកំពុងតែផ្គត់ផ្គង់ម៉ាកយីហោល្បីៗលំដាប់ពិភពលោក ដែលឧស្សាហកម្មនេះត្រូវបានរងផលប៉ះពាល់យ៉ាងដំណំពីបដិវត្តន៍ដែលបានផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំមុន ដែលក្នុងនោះអ្នកតវ៉ាក្នុងវិស័យកាត់ដេរបានចូលរួមយ៉ាងផុលផុស​នៃការផ្តួល​រំលំនោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិតកាន់តែលំបាក

ខណៈពេលដែលម្ចាស់រោងចក្រ​ជាច្រើន​បានលើកឡើងថា ប្រ​តិបត្តិការផលិតកម្មរ​បស់​ពួកគេបានបើកដំណើការជាធម្មតាឡើងវិញក៏ពិតមែន ប៉ុន្តែសម្រាប់កម្មករដែលខកចិត្តនឹងលទ្ធ​ផលនៃការងារបែរជាបាននិយាយថា អ្វីៗដែលពួកគេបានខិតខំបំពេញការងារ​ហាក់នៅមានស្ថានភាពលំបាកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេដូចមុនដដែល។

កម្មការិនី​កាត់ដេរម្នាក់សុំដាក់ឈ្មោះក្រៅ Khatun ដើម្បីរក្សាសុវត្ថិភាពការងារ ដែលមានអាយុ ២៤ ឆ្នាំ​បាន​និយាយមកាន់ AFP ​ថា​៖ «​វា​គឺ​ជា​ការ​កេងប្រវ័ញ្ច​[កំលាំង] ដូច​គ្នា​» ​។

សម្រាប់ផលិតកម្មនៅក្នុងរោងចក្រកាត់ដេរដ៏ធំជាងគេលំដាប់ទីពីររបស់ពិភពលោកនៃប្រទេសនេះត្រូវបានជាប់គាំងម្តងហើយម្តងទៀតដោយអំពើហិង្សារយៈពេលជាច្រើនខែ មុនពេលក្រុមបាតុករបានបង្ខំឱ្យលោក Sheikh Hasina ដែលជាមេដឹកនាំផ្តាច់ការបានរត់ភៀសខ្លួនកាលពីខែសីហាកន្លងមក។

រដ្ឋាភិបាលបណ្តោះអាសន្នមួយដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោក គឺលោក Muhammad Yunus បានចូលកាន់តំណែង!

ទោះជាយ៉ាងណាក៏ដោយ ការតវ៉ាបានបន្តនៅឧស្សាហកម្ម​រោងចក្រកាត់ដេរ​ដោយទាមទារនូវលក្ខខណ្ឌល្អប្រសើរ និងប្រាក់ឈ្នួលកាន់តែច្រើន ដោយសារតែសមាគមរោងចក្រកាត់ដេររបស់ប្រទេសបង់ក្លាដែស និងអ្នកនាំចេញ (BGMEA) បានព្រមានកាលពីខែតុលាឆ្នាំមុនអំពីការខាតបង់ចំនួន ៤០០ លានដុល្លារនៅក្នុងឧស្សាហកម្មនេះ។

ជាមួយគ្នានេះដែរមានរោងចក្រជាច្រើនបានបិទទ្វារ បន្សល់ទុកនូវកម្មកររាប់ម៉ឺននាក់​បាត់បង់ការងារ។ ប៉ុន្តែបន្ទាប់ពីការដំឡើងប្រាក់៥ ភាគរយត្រូវបានព្រមព្រៀងគ្នាកាលពីខែកញ្ញា ឧស្សាហកម្មមួយនេះបានស្ទុះងើបឡើងវិញ។

​រោងចក្រ​ទាំងអស់បានបើក​ដំណើការឡើងវិញ

ថៅកែរោងចក្រកាត់ដេរ SM Khaled ដែលជាប្រធានក្រុមហ៊ុន Snowtex និងមានកម្មករចំនួន ២២​ ០០០ពាន់នាក់ បាននិយាយថា៖«រោងចក្រ​របស់យើងកំពុងតែដំណើរការបានល្អ» ។

សម្រាប់ប្រទេសបង់ក្លាដែស ទទួលបាននូវម៉ាកយីហោសំលៀកបំពាក់លំដាប់ពិភពលោកល្បីៗ ដោយរាប់ចាប់តាំងពីម៉ាកCarrefour របស់បារាំង; ម៉ាក Tire ​របស់កាណាដា; ម៉ាក Uniqlo របស់ជប៉ុន; ម៉ាក Primark របស់អៀរឡង់; H&M របស់ប្រទេសស៊ុយអែត; និង Zara របស់អេស្ប៉ាញ។

វិស័យឧស្សាហកម្មកាត់ដេររបស់ប្រទេសនេះមានចំនួនប្រហែល ៨០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសបង់ក្លាដែស ដែលរកចំណូលបាន៣៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយបានធ្លាក់ចុះតិចតួច ធៀបទៅនឹងតម្លៃ ៣៨ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។

លោក Khaled បាននិយាយថា៖«ខ្ញុំកំពុងធ្វើការជាមួយម៉ាកអន្តរជាតិយ៉ាងហោចណាស់ ១៥ ហើយផលិតផលរបស់យើងនឹងមានលក់នៅ ៥០ ប្រទេស» ។ «រោងចក្រកាត់ដេរស្ទើរតែទាំងអស់កំពុងដំណើរការ​ពេញទំហឹង បន្ទាប់ពីរលកនៃភាពចលាចល។ ហើយយើង​ស្ថិត​នៅ​លើផ្លូវ​មួយដែលកំពុងកើនឡើង»។

ទោះបីជាមានបញ្ហាប្រឈមជាមួយនឹងតម្រូវការធ្លាក់ចុះបន្តិចក៏ដោយ លោក Anwar Hossain អ្នកគ្រប់គ្រងដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃ BGMEA បាននិយាយថា ឧស្សាហកម្មនេះកំពុងវិលទៅរកភាពរឹងមាំឡើងវិញ។

លោក Hossain បាននិយាយថា៖« បច្ចុប្បន្នការនាំចេញដ៏ច្រើនបំផុតរបស់ប្រទេសគឺ​ឧស្សាហកម្មកាត់ដែរនេះ»។​​

លោកបាននិយាយថា ឧស្សាហកម្មកាត់ដេរបានកត់ត្រាពីការកើនឡើង ១៣ ភាគរយចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ ២០២៤ ដែលជារយៈពេលបន្ទាប់ពីបដិវត្តន៍ ​ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

​«ប្រាក់ខែគោលពាក់កណ្តាលរបស់ខ្ញុំ»៖ កម្មករនិយោជិតលើកឡើងៗគ្នា​!

​អ្នកនាង Khatun បានស្វាគមន៍ចំពោះការដំឡើងប្រាក់ឈ្នួល ប៉ុន្តែបាននិយាយថា អ្នកគ្រប់គ្រងរោងចក្រ​បាន​ក៏បង្កើននូវទំហំការងារលំបាកជាងមុន ដែលធ្វើឱ្យពួកគេហាក់ពុំ​អាចផលិតសម្រេចទៅតាមគោលដៅ​ ។

​ដោយដើរកាត់នៅតំបន់ជាយក្រុងនៃទីក្រុងដាកាក្នុងតំបន់ Ashulia អ្នកនាង Khatun ទទួលបានប្រាក់ចំណួលចំនួន ១៤០ ដុល្លារក្នុងមួយខែ រួមទាំងប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានកូន ៤ នាក់។

​ការដំឡើងប្រាក់ឈ្នួល ៨,២៥ ដុល្លារក្នុងមួយខែហាក់ដូចជាការបន្ថែមដ៏តាន់តឹងមួយ!

​អ្នកនាង Khatun បានបើក​ដៃឱ្យ​មើលដោយនាងបានបង្ហាញក្រដាសប្រាក់ ៥០០ taka ដែលស្មើនឹងត្រឹមតែជាង ៥ ដុល្លារសិង្ហបុរីតែប៉ុណ្ណោះ ដែលនាងនៅសល់បន្ទាប់ពីបង់ថ្លៃជួលផ្ទះ និងចំណាយផ្សេងៗ។

អ្នក​ស្រី​បាន​បន្ត​ថា​៖ «​យើង​មាន​គ្រឿង​បរិក្ខារ​ល្អ​នៅ​ក្នុង​រោង​ចក្រ​ដូច​ជា បង្គន់​អនាម័យ អាហារដ្ឋាន និង​កន្លែង​​ហូប​ទឹកជាដើម។ ប៉ុន្តែយើងមិនទទួលបានសូម្បីតែការសម្រាក ១០ នាទី​ ដោយសារតែយើងត្រូវខិតខំការព្យាយាមដើម្បីសម្រេចបានគោលដៅដែលបានដាក់» ។

ម្ចាស់​រោងចក្រ​ជាច្រើនមានទំនាក់ទំនងយ៉ាងជិត​ស្និទ្ធ​នឹង​អតីត​បក្ស​កាន់​អំណាច

ក្នុងរយៈពេលភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលលោក Hasina ត្រូវបានផ្តួលរំលំ រោងចក្រជាច្រើនត្រូវបានខូចខាតដោយសាររងការវាយប្រហារត្រឡប់មកវិញ​។

​ម្ចាស់រោងចក្រ​មួយចំនួនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទគាំទ្រលោក Hasina ដែល​កំពុងនិរទេសខ្លួននៅក្នុងប្រទេសឥណ្ឌា ដើម្បីគេចពីដីកាចាប់ខ្លួនសម្រាប់ «ការសម្លាប់រង្គាល ​ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ឥឡូវនេះ រោងចក្រភាគច្រើនបានដំណើរការវិញហើយ ប៉ុន្តែនិយោជិតនិយាយថា ការផ្តល់លក្ខខណ្ឌមួយចំនួនកាន់តែអាក្រក់ជាងមុន។

កម្មករម្នាក់ទៀតដែលមានឈ្មោះក្រៅថា រ៉ាណា បាន​និយាយ​ដែរ​ថា៖«យើង​មិន​បាន​ទទួល​ប្រាក់​ខែ​ទាន់​ពេល​ទេ បន្ទាប់​ពី​ម្ចាស់​ត្រូវ​បាន​ចាប់​ខ្លួន»។

លោកថា៖«ឥឡូវនេះ ពួកគេបានផ្តល់ឱ្យខ្ញុំនូវប្រាក់ឈ្នួលគោលពាក់កណ្តាលរបស់ខ្ញុំ គឺប្រហែលពី៦០60 ដុល្លារ ទៅ ៧០ ដុល្លារអាមេរិក។ ខ្ញុំ​មាន​កូន​អាយុ​ប្រាំមួយ​ខែ​ម្នាក់ ប្រពន្ធ និង​ឪពុក​ម្តាយ​ចាស់ជរា​ដើម្បី​ចិញ្ចឹម»។

លោក Hossain ដែលបានបាត់បង់ការងាររបស់គាត់នៅក្នុងភាពចលាចលបានប្រាប់រឿងអំពីការលំបាករបស់គាត់។

ខណៈពេលដែលគាត់ទទួលបានការងារផ្នែកវេចខ្ចប់សម្លៀកបំពាក់ ដែលជាការងារថ្មីនេះន័យថាគាត់មិនទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាក់ខែនោះទេ ខណៈពេលដែលតម្លៃរស់នៅបានកើនឡើងជាប្រចាំ។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ជួល​ផ្ទះ​បាន​ហក់ឡើង​ជាមួយ​នឹង​ព័ត៌មាន​នៃ​ការ​ដំឡើង​ប្រាក់ឈ្នួលថ្មី​»​។

ភាពផុយស្រួយនៅតែមាន

អ្នកស្រី Taslima Akhter មកពីក្រុមសហជីពកម្មករកាត់ដេរបង់ក្លាដែស (BGWS) ដែលជាអង្គការសិទ្ធិការងារបាននិយាយថា៖«កម្មករកំពុងតស៊ូដើម្បីរក្សាកម្រិតជីវភាពអប្បបរមា»។

លោក Akhter បាននិយាយថា ថៅកែរោងចក្រត្រូវតែទាមទារមកវិញពីបណ្តាអ្នកបញ្ជាទិញដែលចង់បង្កើនប្រាក់ចំណេញច្រើន ដោយសារចំណាយប្រាក់ឈ្នួលរស់នៅរបស់កម្មករកំពុងកើនឡើង។

អ្នក​ស្រី​បន្ត​ថា​៖ «​ម្ចាស់​រោងចក្រ​កាត់ដេរ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ និង​រៀន​ចរចា​ឱ្យ​បាន​ល្អ​ជាមួយ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ»។

«ឧស្សាហកម្មនេះមិនមែនថ្មីទេ ហើយបញ្ហាទាំងឡាយនោះមិនមែនថាមិនអាចដោះស្រាយបាននោះទេ»។ នេះបើយោងតាមលោកស្រី។

ទោះបីជាទទួលបានជោគជ័យលើផ្នែកសារពើពន្ធជាក់ស្តែងរបស់ឧស្សាហកម្មនេះក៏ដោយ លោក Abdullah Hil Raquib អតីតនាយក BGMEA បានព្រមានថាឧស្សាហកម្ម​នេះគឺស្ថិតនៅលើផ្លូវដ៏ផុយស្រួយនៅឡើយទេ។

​លោក​បាន​បន្ត​ថា​៖ «​ស្ថិរភាព​ក្នុង​វិស័យ​កាត់ដេរ​ដែល​យើងកំពុងមើល​ឃើញ​នៅ​ពេល​នេះ​គឺ​យើងឃើញតែផ្ទៃខាងក្រៅតែប៉ុណ្ណោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៧ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម