សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណីឆបោក ប្រាស់លុយជិត១៦លានដុល្លារ
ភ្នំពេញ ៖ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថាបនិកក្រុមហ៊ុនដែលប្រជាពលរដ្ឋរងគ្រោះចោទថា ជាជនឆបោកក្នុងទំហំទឹកប្រាក់ប្រមាណជិត១៦លានដុល្លារនោះ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ចុះទៅនាំខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ការនាំខ្លួនស្ថាបនិកបោកប្រាស់រូបនោះត្រូវគេដឹងថា បន្ទាខប់ពីប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាតវ៉ាបិទផ្លូវដើម្បីទទូចស្នើសុំឱ្យសមត្ថកិច្ច និងតុលាការជួយអន្តរាគមន៍ដើម្បីនាំខ្លួនបុគ្គលរូបនោះទៅចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៤០នាក់ ក្នុងចំណោមពលរដ្ឋប្រមាណ ២០០០នាក់ ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដី និង ដាក់លុយបានការប្រាក់នេះ បាននាំគ្នាតវ៉ាដោយបិទផ្លូវទទូចស្នើសុំឱ្យជួយអន្តរាគមន៍រកយុត្តិធម៌បន្ទាប់ពីពួកគេបានឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ម្នាក់ ដែលបានឃុបឃិតគ្នាបោកប្រាស់យកលុយពីប្រជាពលរដ្ឋដែលគិតជាទឹកប្រាក់ប្រមាណជិត១៦លានដុលារ ហើយសមត្ថកិច្ចមិននាំខ្លួនយកទៅចាត់ការ។

ការតវ៉ាបិទផ្លូវនេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែមេសា នៅមុខទីស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីពលរដ្ឋរងគ្រោះ បានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ២០ខែមេសាឆ្មាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនហើយឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនម្នាក់ឈ្មោះទូច សុភាព ដែលបានឃុបឃិតគ្នាឆបោកប្រាក់របស់ពួកគាត់អស់រយៈពេលប្រមាណជាង ២ឆ្នាំ មកហើយ បន្ទាប់ពីឃាត់ខ្លួនទុកនៅមុខស្នាក់ការរហូតដល់ព្រឹកថ្ងៃទី២១ ខែមេសានេះ ពុំត្រូវសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមច្បាប់ឡើយ រង់ចាំបញ្ជាពីតុលាការ។

ដោយសារតែពុំមានដំណោះស្រាយនៅវេលាម៉ោង ១រសៀល ប្រជាពលរដ្ឋរងគ្រោះក៏បាននាំគ្នាកាន់រូបថតសម្ដេចតេជោ, សម្តេចបវរធិបតី និងរូបថតជនដែលឆបោករួមទាំងឯកសារ នាំគ្នាបិទផ្លូវដើម្បីឱ្យសមត្ថកិច្ចនិងតុលាការជួយអន្តរាគមន៍ ដើម្បីនាំខ្លួនជននោះទៅចាត់ការតាមច្បាប់។

តាមប្រជាពលរដ្ឋដែលរងគ្រោះបានឱ្យដឹងថា កាលពីកំឡុងឆ្នាំ ២០២២ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូមានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌ កំបូល រាជធានីភ្នំពេញ ដែលមានលោកដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាពជាស្ថាបនិកក្រុមហ៊ុន និង លោកម៉ៅ ជាតិតា ជាប្រធានទីផ្សារ និង បានអូសទាញឆរបោកដោយឱ្យពួកគាត់ទិញដី និង ដាក់លុយដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។

ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយខ្លះខ្ចីលុយធនាគារ យកលុយខ្លះ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺន រហូតទៅដល់ខ្លះជាង ១០ម៉ឺនដុល្លារក៏មាន៕
ដោយ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


