ព័ត៌មានអន្ដរជាតិ
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
ការទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋ ដោយការបាញ់កាំភ្លើងធំចំនួន២១ដើម ត្រូវបានគេចាត់ទុកជាទម្រង់បដិសណ្ឋារកិច្ចដ៏ខ្ពស់បំផុតនៃកិត្តិយសយោធា ហើយត្រូវបានរក្សាទុកសម្រាប់ឥស្សរជនដ៏ខ្ពស់បំផុត។ ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ ក្នុងពេលដ៏មានសារសំខាន់បំផុត ដែលពិភពលោកញាំញីដោយសង្ក្រាមសព្វាវុធ សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមការទូត និងឥទ្ធិពលភូមិសាស្រ្តនយោបាយ។

ប្រទេសវៀតណាម បានទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីចិន លោក ស៊ី ជីនពីងសម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃ ពីថ្ងៃទិ១៤ដល់ថ្ងៃទី១៥ខែមេសានេះ ហើយ ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថា មានកិច្ចព្រមព្រៀងជាច្រើនរហូតដល់ជិត៥០នឹងត្រូវចុះហត្ថលេខា ដោយរាប់ចាប់តាំងពីវិស័យការពារជាតិ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ជាដើម។
ការធ្វើបដិសណ្ឋារកិច្ចដោយការបាញ់កាំភ្លើងធំចំនួន២១ដើម ត្រូវបានធ្វើឡើងនៅពេលវិមាន Thang Long ពេលដែលអគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាម លោក To Lam ទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនផងដែរ។
ការប្រើប្រាស់កាំភ្លើងបាញ់សម្រាប់ពិធីការទទួលបដិសណ្ឋារកិច្ចត្រូវបានកំណត់ដោយឋានៈ ឬសារៈសំខាន់នៃឥស្សរជន។ ការគោរពកាំភ្លើង ២១ដើមត្រូវបានទុកសម្រាប់ប្រមុខរដ្ឋ ខណៈមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអាចទទួលការគោរពកាំភ្លើង ១៩ ឬ ១៧ដើម ទៅតាមកម្រិតនៃសារសំខាន់របស់ថ្នាក់ដឹកនាំរដ្ឋដែលប្រទេសសាមីទទួលស្វាគមន៍។

អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ១៥ មេសា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម To Lam និងប្រធានរដ្ឋ Luong Cuong។
មេដឹកនាំកំពូលនៃប្រទេសចិននឹងត្រូវបានអមដោយ លោក Cai Qi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC សមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការ និងជាប្រធានការិយាល័យរបស់គណៈកម្មាធិការ។ លោក Wang Yi សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកណ្តាល CPC សម្រាប់កិច្ចការបរទេស និងជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ; លោក Liu Jianchao ប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការកណ្តាល CPC; Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិ; និងមន្ត្រីផ្សេងទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


