ព័ត៌មានអន្ដរជាតិ
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត Phuket ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់កាលថ្ងៃអង្គារដោយបណ្តាលឲ្យជន់លិចតំបន់សំខាន់ៗនៅក្នុងខេត្តនេះ ខណៈអាជ្ញាធរព្រមានពីបំណាក់ដី និងភ្លៀងធ្លាក់បន្ថែមទៀតនៅខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមេសានេះ។

តំបន់ដ៏ពេញនិយមជាច្រើនក្នុងខេត្តរបស់ប្រទេសថៃនេះត្រូវបានវាយប្រហារដោយទឹកជំនន់ភ្លាមៗនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង និងជំរុញឱ្យមានការព្រមានអំពីបញ្ហាអាកាសធាតុនៅទូទាំងភាគខាងត្បូងប្រទេសថៃ។
យោងតាមមន្ត្រីក្នុងតំបន់ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Koh Sirey ដែលជាកោះតូច និង ឃុំ Karon ដោយទីតាំងទាំងពីរនេះស្ថិតនៅក្នុងស្រុក Mueang ដែលបានជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គេហទំព័រហ្វេសប៊ុក Phuket Times បានរាយការណ៍ថា ផ្ទះនៅក្នុងសហគមន៍ Pracha Udom នៅលើ Koh Sirey បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងនៃទឹកជំនន់ ខណៈផ្លួវមួយចំនួនមិនអាចធ្វើដំណើរបាននោះទេ។
អាជ្ញាធរក៏បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋនៅជិតជួរភ្នំ Nak Kerd ក្នុងឃុំKaron ឲ្យមានការប្រុងប្រយ័ត្ន ដោយសារការកើនឡើងហានិភ័យនៃការបាក់ដី ស្រដៀងនឹងករណីដែលបានកើតឡើងនាពេលកន្លងមក។

នាយកដ្ឋានឧតុនិយមថៃ ក៏បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាអាកាសធាតុចំពោះខេត្ត Phuket, Ranong, Phang Nga, Krabi, Trang, និង Satun ដោយព្រមានពីភ្លៀងធ្លាក់បន្តបន្ទាប់ និងហានិភ័យទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃទី២២ខែមេសា។ ភ្លៀងធ្លាក់នេះត្រូវបានជំរុញដោយឥទ្ធិពលរួមនៃខ្យល់បក់ពីទិសខាងលិច និងភាគនិរតីលើសមុទ្រ Andaman ឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង។
ប្រជាពលរដ្ឋ និងអ្នកទេសចរក៏ត្រូវបានណែនាំឲ្យតាមដានការជូនដំណឹងតាមរយៈបណ្តាញព័ត៌មានផ្លូវការ និងធ្វើការប្រុងប្រយ័ត្នជាចាំបាច់ ខណៈដែលបញ្ហាអាកាសធាតុនៅតែបន្តនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់