ព័ត៌មានអន្ដរជាតិ
TikTok ត្រៀមបិទវេទិកាខ្លួននៅអាមេរិកថ្ងៃអាទិត្យនេះ ពេលច្បាប់ហាមឃាត់ចូលជាធរមាន
ក្រុមហ៊ុន TikTok គ្រោងនឹងបិទវេទិការបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់សកម្មជាង ១៧០ លាននាក់ នៅថ្ងៃអាទិត្យទី ១៩ មករា នេះ នៅពេលច្បាប់ហាមឃាត់សហព័ន្ធចូលជាធរមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹងច្បាស់ពីព័ត៌មាននេះ។

សេចក្ដីរាយការណ៍នេះ ធ្វើឡើងខណៈកាសែត Washington Post ផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់អំណាចនៅថ្ងៃទី ២០ មករា កំពុងពិចារណាចេញអធិបញ្ជាដើម្បីបញ្ឈប់ការហាមឃាត់ចន្លោះពី ៦០-៩០ ថ្ងៃ។ កាសែតដដែលមិនបានផ្សាយថា លោក ត្រាំ អាចធ្វើយ៉ាងដូច្នេះស្របតាមច្បាប់ដោយរបៀបណានោះទេ ខណៈកន្លងមក លោក ត្រាំ បានលើកឡើងពី «ដំណោះស្រាយនយោបាយ» សម្រាប់បញ្ហានេះ។
ប្រភពបានប្រាប់រ៉យទ័រជាអនាមិកអំពីគម្រោងរបស់ក្រុមហ៊ុន TikTok ថា នៅពេលហាមឃាត់ អ្នកប្រើប្រាស់ដែលព្យាយាមបើកកម្មវិធីTikTok នឹងឃើញសារលេចឡើងឡើង ដោយតភ្ជាប់ពួកគេទៅកាន់គេហទំព័រ ដែលមានព័ត៌មានលម្អិតអំពីការហាមប្រាម។
កាលពីសប្ដាហ៍មុន មេធាវី TikTok លោក Noel Francisco បានប្រាប់តុលាការកំពូលថា៖ «យើងនឹងដាក់ពណ៌ខ្មៅ។ ពោល គឺបិទវេទិកា»។
បើតាមប្រភពរបស់រ៉យទ័រ ការបិទវេទិកាមានគោលបំណងការពារ «អ្នកផ្តល់សេវាឱ្យ TikTok ពីការទទួលខុសត្រូវផ្លូវច្បាប់ និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចាប់ផ្តើមប្រតិបត្តិការឡើងវិញ ប្រសិនលោក ត្រាំ សម្រេចលែងហាមឃាត់ក្នុងលខ្ខខណ្ឌណាមួយ។

គួរគូសបញ្ជាក់ថា ច្បាប់ដែលលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាកាលពីខែមេសា ឆ្នាំមុន បានកំណត់ហាមឃាត់ការដោនឡូត TikTok នៅគ្រប់កន្លែងលក់កម្មវិធីរបស់ Google (Play Store) និង Apple (App Store) នៅសហរដ្ឋអាមេរិក។ ការហាមឃាត់ត្រូវលើកលែងវិញ លុះត្រាតែ TikTok លក់ប្រតិបត្តិការរបស់ខ្លួនទៅឱ្យក្រុមហ៊ុន ឬបុគ្គលនៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ្នកប្រើប្រាស់ដែលមាន TikTok លើទូរស័ព្ទដៃរួចហើយ នៅតែអាចបន្តប្រើប្រាស់វាបាន ក៏ប៉ុន្តែច្បាប់ដដែលបានហាមឃាត់មិនឱ្យមានការផ្តល់សេវាកម្មដើម្បីបើកដំណើរការចែកចាយ ថែទាំ ឬធ្វើបច្ចុប្បន្នភាពវានោះទេ។ អ្នកជំនាញលើកឡើងថា នៅពេលមិនអាចធ្វើបច្ចុប្បន្នភាព នោះដំណើរការរបស់ TikTok នឹងខ្សោយទៅៗ។
យោងតាមការផ្សាយរបស់រ៉យទ័រ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងសម្រេចថាតើត្រូវរក្សាការហាមឃាត់ TikTok ចាប់ពីនៅថ្ងៃអាទិត្យតទៅ ឬលុបចោលច្បាប់នេះ ឬផ្អាកវាសិនដើម្បីទុកពេលឱ្យតុលាការបន្ថែមក្នុងការសម្រេចចិត្ត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


